ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក ជំរុញឱ្យអាមេរិក បញ្ឈប់ការចេញ របាយការណ៍សិទ្ធិមនុស្ស

Xinhua

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិចស៊ិក លោក Andres Manuel Lopez Obrador បានរំលឹកឡើងវិញនូវសំណើរបស់លោក ដែលស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ឈប់ការចេញរបាយការណ៍ វាយតម្លៃស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសមួយចំនួន ដោយចាត់ទុកថា វាជាការរំលោភលើអធិបតេយ្យភាព។

លោក Lopez Obrador បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក នៅឯវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា “វារំលោភលើអធិបតេយ្យភាពរបស់ ប្រជាជននៃប្រទេសណាមួយ យើងឯករាជ្យ” ។

លោកបានចោទសួរជាលើកទីបួន ក្នុងសប្តាហ៍នេះថាតើរបាយការណ៍ ដែលរៀបចំដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បម្រើក្នុងការផ្តល់ជំនួយផ្នែក ហិរញ្ញវត្ថុដល់ប្រទេសទាំងនោះ ដែលដំណើរការល្អក្នុង វិស័យសិទ្ធិមនុស្សដែរឬទេ។

លោក Lopez Obrador បាន​លើកឡើងថា “ក្នុង​ករណី​ប្រទេស​ម៉ិកស៊ិក សហរដ្ឋអាមេរិក មិន​បាន​ផ្តល់​ប្រាក់​ដុល្លារ​ដល់​យើង​នោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក​បាន​បន្ដថា “វា​មិន​មែន​ជា​ការ​ពិត​ទេ ដែល​របាយការណ៍​នេះ​មាន​គោល​បំណង​ ដើម្បី​មើល​ថា​អ្នក​ណា​ដែល​ពួកគេ​ជួយ និង​អ្នក​ណា​ដែល​ពួកគេ​មិន​បាន​ទេ ពួកគេ​គ្រាន់​តែ​មិន​ជួយ​នរណា​ម្នាក់​នោះ​ទេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top