បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារ លើរថភ្លើងដឹកទំនិញដែលផ្ទុកសម្ភារៈយោធា ដែលផ្គត់ផ្គង់ដល់កងកម្លាំងអ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ការវាយប្រហាររួមបញ្ចូលគ្នា ពាក់ព័ន្ធនឹងយន្តហោះ កាំជ្រួច និងកាំភ្លើងធំ។
ក្រសួងបានបន្ថែមថា៖ «រថភ្លើងដែលដឹកសព្វាវុធ និងឧបករណ៍យោធារបស់ លោកខាងលិចត្រូវបានវាយប្រហារ នៅក្នុងតំបន់នៃការតាំងទីលំនៅនៃ Udachnoye ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk របស់រុស្ស៊ី»។
ក្រសួងបាននិយាយទៀតថា បុគ្គលិក និងឧបករណ៍មកពីកងពលតូចមេកានិចទី ៦៧ របស់អ៊ុយក្រែនក៏ត្រូវបានវាយប្រហារ នៅស្ថានីយ៍ផ្ទុកផ្លូវដែកក្នុងតំបន់ Balakleya ក្នុងតំបន់ Kharkov របស់អ៊ុយក្រែនផងដែរ។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងកម្លាំងរុស្ស៊ីក៏បានបំផ្លាញកាំភ្លើងធំ M777 ផលិតដោយសហរដ្ឋអាមេរិកចំនួន ៥ គ្រឿង, កាំភ្លើង M102 105mm របស់អាមេរិកចំនួន ២ គ្រឿង, រ៉ាដាប្រឆាំងភ្លើង AN/TPQ-50 ដែលរចនាឡើងដោយសហរដ្ឋអាមេរិក កាំជ្រួច FH-70 របស់អង់គ្លេស និងផ្នែករឹងផ្សេងទៀត ៕
ប្រែសម្រួល: ណៃ តុលា