គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា ការផ្ទុះត្រូវបានគេលាន់ឮ នៅក្នុងតំបន់ជាច្រើន របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ស្របពេលមានការវាយប្រហារ ដោយមីស៊ីលរបស់ប្រទេសរុស្ស៊ី ។
កងទ័ពអាកាសរបស់អ៊ុយក្រែន បានឲ្យដឹងនៅលើបណ្តាញសង្គម Telegram ថា ប្រទេសរុស្ស៊ី បានបាញ់មីស៊ីល និងមីស៊ីល Aeroballistic ទៅកាន់អ៊ុយក្រែន អំឡុងពេលវាយប្រហារ តាមផ្លូវអាកាស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
