ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ ស្តីបន្ទោសលោកប្រធានាធិបតី ជុំវិញសេចក្តីថ្លែងការណ៍ អំពីបញ្ហានុយក្លេអ៊ែរ

RT News

បរទេស ៖ យោងតាមការចេញផ្សាយដោយ RT ដ្ឋមន្ត្រីការបរទេសប៉ូឡូញបាននិយាយថា ប្រធានាធិបតី Andrzej Duda មិនមានសិទ្ធិអំណាចក្នុងការប៉ាន់ស្មាន អំពីលទ្ធភាពនៃរដ្ឋាភិបាលទីក្រុង Warsaw ដើម្បីធ្វើជាគ្រប់គ្រងផ្នែកមួយនៃឃ្លាំងអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក នៅលើដីរបស់ខ្លួននោះឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Polsat News TV កាលពីថ្ងៃសុក្រ លោក Radoslaw Sikorski បានថ្លឹងថ្លែងលើសេចក្តីថ្លែងការណ៍របស់លោក Duda កាលពីដើមសប្តាហ៍នេះ នៅពេលដែលគាត់បាននិយាយថា ការស្តុក
អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ូឡូញ គឺជាប្រធានបទនៃកិច្ចពិភាក្សារវាងជនជាតិប៉ូឡូញ និងអាមេរិកមួយរយៈមកហើយ ហើយថាគាត់បាន ប្រកាសត្រៀមខ្លួនរួចរាល់ហើយផងដែរ ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់អាវុធប្រល័យលោកនេះ។

ទោះបីជាយ៉ាងណាក្តីស្ថិតនៅក្រោមការរៀបចំ នយោបាយបច្ចុប្បន្ននេះ នៅក្នុងប្រទេសប៉ូឡូញ លោក Duda ត្រូវបានមើលឃើញថាខ្លួនគាត់កំពុងមានជំហរ ប្រឆាំងនឹងរដ្ឋាភិបាលចម្រុះដែលត្រូវបានបង្កើតឡើ ងដោយសភាភាគច្រើនមកពី គណបក្សទាំងអស់។

លោករដ្ឋមន្ត្រីបានពោលថា៖លោកប្រធានាធិបតីត្រូវបានគេប្រាប់រួចហើយ នៅកម្រិតខ្ពស់បំផុត កុំនិយាយអំពីវា ថាវាគ្មានឱកាសសម្រាប់វាឥឡូវនេះទេ។ ខ្ញុំ​មិន​ដឹង​ថា​ ហេតុ​អ្វី​គាត់​និយាយ​បែប​នេះ​ទេ។

រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា លោក Duda ក្នុងឋានៈជាប្រមុខរដ្ឋ មានកាតព្វកិច្ចអនុវត្តគោល នយោបាយការបរទេស តាមវិធីដែលបានបញ្ជាក់ដោយទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាស្ថាប័នធ្វើ សេចក្តីសម្រេចប្រតិបត្តិកំពូល៕

ប្រែសម្រួល៖ស៊ុនលី

To Top