ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនបេក្ខភាព ប្រធានាធិបតីអាមេរិកម្នាក់ ដែលតវ៉ាប្រឆាំង អ៊ីស្រាអែល

Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកស្រី Jill Stein នៃគណបក្ស Green Party របស់សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន នៅឯការជួបជុំ គាំទ្រប៉ាឡេស្ទីន នៅឯសាកលវិទ្យាល័យ Washington
ក្នុងទីក្រុង St. Louis រដ្ឋ Missouri ហើយការចាប់ខ្លួន លោកស្រី Stein បានកើតឡើង ចំពេលមានការបង្ក្រាប ទូទាំងប្រទេសលើបាតុកម្ម ប្រឆាំងអ៊ីស្រាអែល ។

លោកស្រីStein អ្នកគ្រប់ គ្រងយុទ្ធនាការ របស់នាង និងជាអនុប្រធានយុទ្ធនាការ របស់នាង ស្ថិតក្នុងចំណោមមនុស្ស ១០០នាក់ ដែលត្រូវបានឃុំខ្លួននៅឯជំរុំតវ៉ាមួយនៅបរិវេណសាកលវិទ្យាល័យ Washington កាលពី ថ្ងៃសៅរ៍សប្តាហ៍កន្លងមក។

ខ្សែ​វីដេអូ​បង្ហាញ​ថា​ស្ត្រី​វ័យ ៧៣ ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​បី​នាក់​នាំ​ចេញ​ពី​ជំរំ ហើយ​ដៃ​របស់​នាង​ទំនង​ជា​បាន​ចង​ពី​ក្រោយ​ខ្នង​របស់​នាង​ដោយ​ខ្សែ​រ៉ូតផងដែរ។

គួរឲ្យដឹងដែរថាជំរុំនេះត្រូវបានបង្កើតឡើងដើម្បីទាមទារឱ្យសាកលវិទ្យាល័យ ដកខ្លួនចេញពីក្រុមហ៊ុន Boeing ដែលផលិតអាវុធដែលប្រើប្រាស់ ដោយយោធាអ៊ីស្រាអែល ដើម្បីវាយប្រហារតំបន់ហ្គាហ្សា នេះបើយោងតាមការអ្នកគ្រប់គ្រង យុទ្ធនាការរបស់លោកស្រី Stein គឺលោក Jason Call បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍៕

ប្រែសម្រួល៖ស៊ុនលី

To Top