ព័ត៌មានអន្តរជាតិ

មន្ត្រីក្រុមហាម៉ាស់៖ គ្មានកិច្ចព្រមព្រៀង ជាមួយអ៊ីស្រាអែលនោះទេ ប្រសិនបើសង្រ្គាម នៅតែបន្តនៅតំបន់ហ្គាហ្សា

Xinhua
" "

ប្រែ៖ មន្ត្រីម្នាក់ នៃចលនាតស៊ូ អ៊ីស្លាម ប៉ាឡេស្ទីនហាម៉ាស់ បានឲ្យដឹងថា ចលនានេះនឹងមិនទទួល យកកិច្ចព្រមព្រៀង ណាមួយ ជាមួយអ៊ីស្រាអែល ដែលមិនរាប់បញ្ចូលការ បញ្ឈប់អរិភាពនៅតំបន់ហ្គាហ្សាស្ទ្រីបនោះទេ។

លោក Sami Abu Zuhri មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចលនានេះ “នឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយ ដែលមិនរាប់បញ្ចូលការ បញ្ចប់សង្គ្រាមនៅហ្គាហ្សានោះទេ”។

" "

លោក Abu Zuhri បានបន្ថែមថា ការឆ្លើយតបរបស់អ៊ីស្រាអែល ដែលបានឈានដល់ចលនាតាមរយៈអ្នកសម្រុះសម្រួល កំពុងស្ថិតនៅក្រោមការសិក្សា ហើយថាវាលឿនពេកក្នុងការសម្រេច បាននូវការសម្រេច ចិត្តទាក់ទងនឹងវា។

" "

គណៈប្រតិភូក្រុម ហាម៉ាស់ គ្រោងនឹងធ្វើទស្សនកិច្ច នៅទីក្រុងគែរ នៅថ្ងៃចន្ទនេះ ដើម្បីផ្តល់ការឆ្លើយតប របស់ចលនាទាក់ទង នឹងបទឈប់បាញ់នៅហ្គាហ្សា និងដើម្បីចរចាកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង សម្រាប់អ្នកទោសជា មួយអ៊ីស្រាអែល ៕

To Top