ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហរដ្ឋអាមេរិក គួរតែកែតម្រូវទស្សនៈខុសឆ្គង ចំពោះប្រទេសចិន និងប្រើក្រសែភ្នែក ត្រឹមត្រូវ ទៅមើលការអភិវឌ្ឍ របស់ប្រទេសចិន

ប្រទេសចិនមានក្តីសោមនស្សរីករាយ ដែលបានមើលឃើញ សហរដ្ឋអាមេរិកប្រកប ដោយជំនឿចិត្តលើខ្លួនឯង ភាពបើកទូលាយ វិបុលភាព និងការអភិវឌ្ឍ ហើយរំពឹងថា សហរដ្ឋអាមេរិកក៏ នឹងប្រើក្រសែភ្នែក ដ៏វិជ្ជមានទៅ មើលការអភិវឌ្ឍ របស់ប្រទេសចិនផងដែរ” ។ កាលពីថ្ងៃទី ២៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញ អាកប្បកិរិយា ដូចពោលខាងលើ នៅពេលជួបពិភាក្សា ការងារជាមួយលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានបំពេញទស្សនកិច្ច នៅប្រទេសចិន ។ ក្នុងកិច្ចជំនួបលើកនេះ ភាគីសហរដ្ឋអាមេរិក បានរំលឹកឡើងវិញ ពីកិច្ចសន្យាផ្នែក នយោបាយជាច្រើន ចំពោះប្រទេសចិន ហើយរំពឹងថា នឹងរក្សាការប្រាស្រ័យទាក់ទង ជាមួយប្រទេសចិន អនុវត្តយ៉ាងផ្ចិតផ្ចង់នូវគំនិត ឯកភាពរួមដែលប្រមុខរដ្ឋ នៃប្រទេសទាំងពីរ បានឈានដល់នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីជំរុញឱ្យទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសចិនទទួលបានការ អភិវឌ្ឍប្រកបដោយស្ថិរភាព ។

ចាប់តាំងពីកិច្ចជំនួបរវាងប្រមុខរដ្ឋចិន និងអាមេរិកនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងមក ទំនាក់ទំនងរវាងចិននិង អាមេរិកបានបញ្ឈប់ការ ធ្លាក់ចុះនិងឆ្ពោះទៅរកស្ថិរភាពជាទូទៅ ដោយឡែកភាគីទាំងពីរ បានធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការមួយចំនួនក្នុងវិស័យកិច្ចការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការអនុវត្តច្បាប់ កសិកម្មនិងកងទ័ព ទាំងពីរជាដើម ។ ដំណើរទស្សនកិច្ចរបស់លោក Antony Blinken នៅប្រទេសចិនលើកនេះ បានបន្តនិន្នាការនៃការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងប្រទេសទាំងពីរ ។ ក្នុងអំឡុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបាន ឈានដល់គំនិត ឯកភាពរួម ៥ ចំណុច ក្នុងនោះបូករួមទាំងការបន្តធ្វើការ ប្រាស្រ័យទាក់ទងរវាង កងទ័ពទាំងពីរ ជំរុញថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន បម្រែបម្រួលអាកាសធាតុនិងភាពវៃឆ្លាតសិប្បនិម្មិត ក៏ដូចជាពង្រីកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ប្រការទាំងនេះបានបង្ហាញ ឱ្យឃើញថា ភាគីទាំងពីរសុទ្ធតែមានឆន្ទៈរក្សាការសន្ទនា គ្រប់គ្រងការខ្វែងគំនិតនិងជំរុញ កិច្ចសហប្រតិបត្តិការដើម្បីពន្លឿន ការអនុវត្តគំនិតឯកភាព រួមនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូរ វាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ។

ព្រមពេលជាមួយគ្នានេះ យើងក៏ត្រូវមើលឃើញដែរថា ទោះបីជាទំនាក់ទំនងរវាងចិននិងអាមេរិកមានការកែសម្រួលក៏ដោយ ប៉ុន្តែកត្តាអវិជ្ជមាន ក៏បានកើនឡើងផងដែរ ។ ពីការឃោសនាបំប៉ោង ជាញឹកញាប់ នូវអ្វីដែលហៅថា “អតិរេកសមត្ថភាព ផលិតកម្ម” របស់ឧស្សាហកម្មថាមពលថ្មី នៃប្រទេសចិនរហូតដល់ការអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់ជំនួយ ដល់បរទេស ដែលពាក់ព័ន្ធ នឹងតំបន់ចិនតៃវ៉ាន់ ពីការមួលបង្កាច់លើបញ្ហា សិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង រហូតដល់ការ បង្កើតជា”ក្រុមសម្ព័ន្ធតូច” ដើម្បីទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន នៅអាស៊ីប៉ាស៊ីហ្វិក ទង្វើជាបន្តបន្ទាប់ របស់អាមេរិកបែបនេះ បាននាំមកនូវផលប៉ះពាល់អវិជ្ជមាន យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនង រវាងចិននិងអាមេរិក ។

លោក Li Haidong សាស្ត្រាចារ្យនៃវិទ្យាស្ថានការ ទូតរបស់ចិនបានវិភាគថា ទង្វើដែលនិយាយផ្សេងធ្វើផ្សឹង បែបនេះគឺជាចរិតអាក្រក់ មួយរបស់រដ្ឋាភិបាល អាមេរិកក្នុងការដោះស្រាយទំនាក់ទំនងជាមួយប្រទេសចិន ។ បើមើលឱ្យកាន់តែស៊ីជម្រៅអាចឃើញថា មួយផ្នែក សហរដ្ឋអាមេរិក ត្រូវការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន តែមួយផ្នែកទៀត ក៏ព្យាយាមទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន ប្រការនេះបង្ហាញឱ្យឃើញថា អ្នកនយោបាយមួយ ចំនួនរបស់អាមេរិកបាន និងកំពុងប្រកាន់ខ្ជាប់នូវទស្សនៈផលបូកសូន្យ ដែលបានចាត់ទុកចិនថា ជា”គូប្រជែង យុទ្ធសាស្ត្រធំបំផុត “ដោយខុសឆ្គង ហើយបានធ្វើវិនិច្ឆ័យ ដោយខុសឆ្គងខាងយុទ្ធសាស្ត្រ ចំពោះគោលបំណង អភិវឌ្ឍន៍របស់ចិន ។

សូមបញ្ជាក់ថា គោលបំណងអភិវឌ្ឍន៍ របស់ចិនគឺធ្វើឱ្យប្រជាជនអាចមានជីវភាពរស់នៅដ៏ល្អប្រសើរ តែមិនមែនជំនួស អាមរិកនោះទេ ។ ជាងនេះទៅទៀត ជានិច្ចកាល ប្រទេសចិនតែង តែវាយ តម្លៃទំនាក់ទំនង រវាងចិន និងអាមេរិកដោយ ឈរលើ មុំគាំពារសុខសុភមង្គល ជាមូលដ្ឋាន របស់ប្រជាជន នៃប្រទេសទាំងពីរ គាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ក៏ដូចជាផ្តួចផ្តើម ឱ្យគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសនិ្តស ហវិជ្ជមាននិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក Antony Blinken នៅប្រទេសចិនលើកនេះ ប្រទេសចិនបានដាស់តឿន ម្តងទៀតឱ្យសហរដ្ឋអាមេរិកគិតពិចារណាពីទិស ដៅនៃទំនាក់ទំនងចិន-អាមេរិក ហើយបានទាមទារឱ្យ សហរដ្ឋអាមេរិកបញ្ឈប់ បំពាក់អាវុធឱ្យតំបន់តៃវ៉ាន់ ក៏ដូចជាសង្កត់ធ្ងន់ថា សិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រជាជនចិន គឺមិនអាចដកហូតបាន ។
ប្រសិនបើ សហរដ្ឋអាមេរិកពិត ជាចង់គ្រប់គ្រងទំនាក់ទំនង រវាងចិននិងអាមេរិក ប្រកបដោយទំនួលខុសត្រូវ នោះក៏គួរតែស្តាប់ ឱ្យបាន ច្បាស់នូវសំឡេងទាំងនេះ ហើយនឹងអនុវត្តពាក្យសន្យារបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្តែង ។
នាពេលបច្ចុប្បន្ននេះ និន្នាការស្ថិរភាព នៃទំនាក់ទំនងរវាងចិននិងអាមេរិក គឺបានមកដោយ មិនងាយទេ ហើយក៏ទទួល បានការស្វាគមន៍ ពីសំណាក់គ្រប់មជ្ឈដ្ឋាន នៃប្រទេសទាំងពីរនិង សហគមន៍អន្តរជាតិផងដែរ ។ ភាគីទាំងពីរគួរបន្តធ្វើកិច្ចខិត ខំប្រឹងប្រែងដើម្បីជំរុញឱ្យ” ចក្ខុវិស័យក្រុងសាន់ហ្វ្រាន់ស៊ីស្កូ” ក្លាយទៅជា”ការពិត” ក៏ដូចជាជំរុញឱ្យទំនាក់ទំនង រវាងចិន និង អាមេរិកមានស្ថិរភាព មានភាពល្អប្រសើរឡើង និងវិវឌ្ឍរីកចម្រើ នទៅមុខដ៏ពិតប្រាកដ ៕

To Top