ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល គ្រោងបញ្ជូនប្រតិភូ របស់ខ្លួនទៅកាន់ក្រុងគែរ ដើម្បីពិភាក្សាលើសំណើ បទឈប់បាញ់គ្នានៅតំបន់ ហ្គាហ្សា

China Daily

យេរ៉ូសាឡឹម៖ ប្រភពចេញពីរដ្ឋាភិបាល អ៊ីស្រាអ៊ែល បានប្រាប់ដលទីភ្នាក់ងារថា Xinhua ថា ប្រទេសអ៊ីស្រាអ៊ែល គ្រោងនឹងបញ្ជូនគណៈប្រតិភូ មួយក្រុម ទៅកាន់ទីក្រុងគែរ ដើម្បីពិភាក្សាជាមួយក្រុមហាម៉ាស់ លើសំណើបទឈប់បាញ់ថ្មីមួយ សំដៅធានាការដោះលែង ចំណាប់ខ្មាំង ដែលកាន់កាប់ នៅតំបន់ហ្គាហ្សា ។

ប្រភពក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញ ឈ្មោះបានឲ្យដឹងថា គណៈប្រតិភូដែលមានសមាសភាព ពីមន្ត្រីសន្តិសុខនឹងចាកចេញ នៅថ្ងៃអង្គារនេះដើម្បីពិភាក្សា អំពីកិច្ចព្រមព្រៀង ជាមួយអ្នកសម្របសម្រួលអេហ្ស៊ីប ។

សារព័ត៌មាន Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអ៊ែល បានរាយការណ៍ឲ្យដឹងថា គណៈប្រតិភូក្រុមហាម៉ាស់បានមកដល់ទីក្រុងគែរ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀង ។

របាយការណ៍បានឲ្យដាក់ថា នៅក្នុងសំណើកែប្រែថ្មី អ៊ីស្រាអ៊ែល បានយល់ព្រមកាត់បន្ថយចំនួនចំណាប់ខ្មាំង ដែលខ្លួនទាមទារឱ្យដោះលែង មកត្រឹម៣៣នាក់។

កាលពីដំបូងឡើយ អ៊ីស្រាអ៊ែល បានទទូចឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង យ៉ាងហោចណាស់៤០នាក់ ប៉ុន្តែបានផ្លាស់ប្តូរទីតាំង របស់ខ្លួននៅគ្រាដឹងថា ចំនួនចំណាប់ខ្មាំង ដែលនៅរស់រាន មានជីវិតពិតប្រាកដ គឺមិនដល់៤០នាក់នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top