ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជំរុញឲ្យក្រុមហាម៉ាស់ ទទួលយកសំណើ របស់អ៊ីស្រាអ៊ែល សម្រាប់បទ ឈប់បាញ់គ្នា

ប្រភព ៖ AFP

រីយ៉ាដ៖ កាលពីថ្ងៃចន្ទ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានជំរុញឱ្យក្រុមហាម៉ាស់ ទទួលយកយ៉ាងឆាប់រហ័ស នូវសំណើរបស់អ៊ីស្រាអ៊ែល សម្រាប់បទឈប់បាញ់ នៅក្នុងសង្គ្រាម នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង អ៊ីស្រាអ៊ែល ដែលកាន់កាប់ដោយ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននោះ ។

អ្នកចរចារបស់ក្រុមហាម៉ាស់ ត្រូវបានគេរំពឹងថា នឹងជួបជាមួយអ្នកសម្របសម្រួល របស់ប្រទេសកាតា និងអេហ្ស៊ីប នៅទីក្រុងគែរកាលពីថ្ងៃចន្ទ ដើម្បីផ្តល់ការឆ្លើយតបចំពោះសំណើបទឈប់បាញ់ ជាដំណាក់កាល ដែលអ៊ីស្រាអ៊ែល បានបង្ហាញនៅចុងសប្តាហ៍នេះ ។

លោក Blinken បានថ្លែងនៅក្នុងកិច្ចប្រជុំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងរដ្ឋធានី រីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ថា “ក្រុមហាម៉ាស់មាននៅ ចំពោះមុខនូវសំណើ ដែលមានលក្ខណៈវិសេសវិសាល និងសប្បុរស ដល់ផ្នែកនានាអ៊ីស្រាអ៊ែល” ។

លោកបានថ្លែងដូច្នេះថា “រឿងតែមួយគត់ ដែលឈរនៅចន្លោះពលរដ្ឋហ្គាហ្សា និងបទឈប់បាញ់ គឺក្រុមហាម៉ាស់ ។ ពួកគេត្រូវតែសម្រេចចិត្ត ហើយពួកគេត្រូវតែសម្រេចចិត្ត ឱ្យបានឆាប់រហ័ស” ។ “ខ្ញុំសង្ឃឹមថា ពួកគេនឹងធ្វើការ សម្រេចចិត្តដ៏ត្រឹមត្រូវ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top