បាងកក៖ នាយកដ្ឋានឧតុនិយមថៃ (TMD) បានឱ្យដឹងថា ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើងកម្តៅខ្លាំងក្នុងរយៈពេល ៣ថ្ងៃខាងមុខ ដោយសីតុណ្ហភាព នៅតំបន់ខាងលើនៃប្រទេសអាស៊ីអាគ្នេយ៍ កើនឡើងដល់ ៤៤អង្សាសេ។
ប្រភពពី TMD បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនត្រូវបានណែនាំឱ្យថែរក្សាសុខភាពរបស់ពួកគេ ដោយសារតែអាកាសធាតុក្តៅខ្លាំង និងជៀសវាងការធ្វើការងារ ឬនៅក្រោមពន្លឺព្រះអាទិត្យរយៈពេលយូរ។
ទិន្នន័យពីក្រសួងថាមពលបានបង្ហាញថា សីតុណ្ហភាពក្តៅខ្លាំងបានជំរុញការប្រើប្រាស់អគ្គិសនីរបស់ប្រទេសថៃដល់កម្រិតខ្ពស់បំផុតគឺ ៣៦,៣៥៦មេហ្គាវ៉ាត់កាលពីយប់ថ្ងៃសៅរ៍ ដោយបំបែកកំណត់ត្រា៦ មុនដែលបានកំណត់ក្នុងខែនេះ។
យោងតាមក្រសួងសាធារណៈការ យ៉ាងហោចណាស់មនុស្ស ៣០នាក់នៅទូទាំងព្រះរាជាណាចក្របានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងខែមីនា និងខែមេសាឆ្នាំនេះ ដែលជាការកើនឡើងគួរឱ្យព្រួយបារម្ភបើធៀបនឹងការស្លាប់ដោយសារកំដៅចំនួន ៣៧នាក់ក្នុងឆ្នាំ២០២៣ ទាំងមូល៕ ប្រែសម្រួល ឈូក បូរ៉ា
