បាងកក៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះថា ព្រះបាទ Maha Vajiralongkorn ព្រះមហាក្សត្រថៃ បានឯកភាពឲ្យអ្នកការ ទូតចូលនិវត្តន៍ លោក Maris Sangiampongsa ធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសថៃឡង់ដ៏ ។
គួរបញ្ជាក់ថា ការតែងតាំងនេះបានធ្វើឡើង ខណៈដែលស្នងតំណែងមុន របស់គាត់ គឺលោក Parnpree Bahiddha-Nukara បានលាលែងពីតំណែងភ្លាមៗ កាលពីថ្ងៃអាទិត្យ ក្រោយពីធ្វើការរុះរើសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនរូប នៅក្នុងរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីលោក Srettha Thavisin ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
