ព័ត៌មានអន្តរជាតិ

រយៈពេល ៩ខែនៃសង្រ្គាម នឹងបំផ្លាញ ៤៤ឆ្នាំ នៃការអភិវឌ្ឍន៍ ធនធានមនុស្ស នៅតំបន់ហ្គាហ្សា

Xinhua

យូអិន៖ របាយការណ៍របស់អង្គការសហប្រជាជាតិ បានព្រមានថា ការអភិវឌ្ឍន៍ធនធានមនុស្សនៅតំបន់ហ្គាហ្សា នឹងត្រូវកំណត់ត្រឡប់មកវិញត្រឹម ៤៤ឆ្នាំ ប្រសិនបើសង្រ្គាមបច្ចុប្បន្ននៅតែបន្តរយៈពេល ៩ខែ។

នៅក្នុងរបាយការណ៍របស់ពួកគេ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ីខាងលិច (ESCWA) បានប៉ាន់ប្រមាណថា នៅរយៈពេល ៩ខែនៃសង្រ្គាម សន្ទស្សន៍អភិវឌ្ឍន៍ មនុស្ស (HDI) នៅតំបន់ហ្គាហ្សា នឹងធ្លាក់ចុះដល់ ០,៥៩៨ ដោយកំណត់ការ អភិវឌ្ឍមនុស្សឡើងវិញនៅរយៈពេល ៣៣ឆ្នាំ។ នៅរយៈពេល ៧ខែ HDI នឹងកាត់បន្ថយបន្ថែមទៀតដល់ ០,៥៨២ ដែលជាការធ្លាក់ចុះរយៈពេល ៣៧ឆ្នាំ។

ប្រសិនបើសង្រ្គាមនៅតែបន្តរយៈពេល ៩ខែ នោះ ៤៤ ឆ្នាំនៃវឌ្ឍនភាព នឹងត្រូវលុបចោល ដោយនាំតំបន់ហ្គាហ្សាត្រលប់ទៅកម្រិត នៃឆ្នាំ១៩៨០ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

សម្រាប់ប៉ាឡេស្ទីនទាំងមូល នៅរយៈពេលប្រាំមួយខែ ការអភិវឌ្ឍន៍មនុស្សនឹង ត្រលប់មកវិញក្នុងរយៈពេល ១៧ឆ្នាំ។ យោងតាមរបាយការណ៍បានឱ្យដឹងថា បន្ទាប់ពីរយៈពេល ៩ខែ វឌ្ឍនភាពជាង ២០ឆ្នាំនឹងត្រូវលុបចោល។

នៅពេលដែលសង្រ្គាមខិតជិតដល់ខែទី៧ របស់ខ្លួន អត្រានៃភាពក្រីក្រនៅប៉ាឡេស្ទីន នឹងកើនឡើងដល់ ៥៨,៤ភាគរយ ដែលជំរុញមនុស្សជិត ១,៧៤ លាននាក់បន្ថែមទៀត ចូលទៅក្នុងភាពក្រីក្រ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top