បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃសុក្រថា ការខាតបង់ផ្នែកយោធារបស់អ៊ុយក្រែន ចាប់តាំងពីដើមឆ្នាំមក បានកើនលើសចំនួនទាហានដល់ទៅ ១១១០០០នាក់មកហើយ។
មន្ត្រីជាន់ខ្ពស់រូបនេះបានរាយការណ៍ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា កងកម្លាំងរុស្ស៊ី បានបន្តបំបែក ទីតាំងការពាររបស់អ៊ុយក្រែន នៅតាមជួរមុខទាំងមូល ហើយលោកបានបន្ថែមថា ការទទួលបានទឹកដីរបស់រុស្ស៊ី ក្នុងឆ្នាំនេះមានចំនួន ៥៤៧ គីឡូម៉ែត្រក្រឡា។
លោក Shoigu បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា បានដាក់សម្ពាធលើទីក្រុងគៀវ ឱ្យមិនយកចិត្តទុកដាក់លើ តម្លៃនៃការបន្តការប្រយុទ្ធ។ រដ្ឋមន្ត្រីរូបនេះបានអះអាងថា ជាលទ្ធផល ប្រទេសអ៊ុយក្រែនបានទទួលរងគ្រោះចំនួន ១០០០នាក់ ជារៀងរាល់ថ្ងៃពេញមួយខែមេសាកន្លងមក។
លោក Shoigu បានបន្ថែមដែរថា ទីក្រុងគៀវបានបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រមូលផ្តុំរបស់ខ្លួន ដោយសារតែមានកំហុសឆ្គងខ្ពស់ ដោយអះអាងថា ជនជាតិអ៊ុយក្រែន ដែលមិនមានឆន្ទៈក្នុងការប្រយុទ្ធ កំពុងត្រូវបានបង្ខំឱ្យទៅប្រយុទ្ធនៅក្នុងតំបន់ជួរមុខ និងបន្តស្លាប់ជាបន្តបន្ទាប់៕
ប្រែសម្រួល៖ ស៊ុន លី