តូក្យូ ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួននឹងពន្យារពេលការរៀបចំ ដើម្បីបញ្ចប់ការទិញយកក្រុមហ៊ុន United States Steel Corp. ដោយមានរយៈពេល ៣ ខែរហូតដល់ខែធ្នូ ដោយកិច្ចព្រមព្រៀងនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ក្នុងការឈានទៅ រកការបោះឆ្នោត ប្រធានាធិបតីខែវិច្ឆិកា ។
លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ ដែលសន្មត់ថា នឹងរារាំងការទិញយកក្រុមហ៊ុនអាមេរិកដែលមានតម្លៃចំនួន ១៤,១ពាន់លានដុល្លារ ខណៈដែលលោកប្រធានាធិបតីលោក ចូ បៃដិន ក៏បានសម្តែងការគាំទ្រ ដល់កម្មករសហជីព ដែលប្រឆាំងនឹងការកាន់កាប់ របស់ក្រុមហ៊ុនផលិតដែកជប៉ុន ។
ក្រុមហ៊ុន Nippon Steel បានឲ្យដឹងថា ការសម្រេចចិត្តចុងក្រោយរបស់ខ្លួនបានកើតឡើងបន្ទាប់ពីបានពិចារណាពីពេលវេលា ដែលអាចមាន នៃការអនុម័តបទប្បញ្ញត្តិ របស់សហរដ្ឋអាមេរិក ខណៈដែលការបដិសេធស្ថានភាព នយោបាយ គឺជាកាតាលីករ។
ក្រុមហ៊ុនទាំងពីរបានឲ្យដឹងថា ការទិញយក ដែលបានគ្រោងទុកនឹងអាចឱ្យក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិក អាចផលិតដែកថែបកម្រិតខ្ពស់ និងនិរន្តរភាពបរិស្ថានបន្ថែមទៀត សម្រាប់អតិថិជនរបស់សហរដ្ឋអាមេរិក និង “ពង្រឹងភាពធន់នៃឧស្សាហកម្មអាមេរិក ប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិន” ។
ប្រភពក៏បានឲ្យដឹងផងដែរថា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនអាមេរិក នឹងស្នាក់នៅក្នុងទីក្រុង Pittsburgh ឈ្មោះរបស់វានឹងមិនផ្លាស់ប្តូរ ហើយការផលិត និងការងារនឹងនៅតែមាន នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការទិញយក៕
ប្រែសម្រួល ឈូក បូរ៉ា