ហ្សឺណែវ៖ ការិយាល័យមនុស្សធម៌ និងទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា ការលុកលុយរបស់អ៊ីស្រាអែល ចូលទៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងក្នុងតំបន់ហ្គាហ្សា អាចនាំឱ្យមានការសម្លាប់ និងធ្វើឱ្យមហន្តរាយមនុស្សធម៌នៅក្នុងតំបន់កាន់តែអាក្រក់ទៅៗ។
បច្ចុប្បន្ន ទីក្រុងនេះបម្រើជាមូលដ្ឋាន សម្រាប់ប្រតិបត្តិការ មនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីមានការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លាជាច្រើនខែ របស់អ៊ីស្រាអែល និងការស្លាប់ជនស៊ីវិល។
កាលពីដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ការវាយលុកថ្មើរជើងនៅទីក្រុងរ៉ាហ្វា នឹងដំណើរការដោយមិនគិត ពីកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ ជាមួយក្រុមហាម៉ាស់ នោះឡើយ។
ជាមួយនឹងមនុស្សជាង ១,២លាននាក់បានប្រមូលផ្តុំគ្នា ចូលទៅក្នុងទីក្រុងរ៉ាហ្វា ប្រព័ន្ធសុខាភិបាល ដែលមានជំងឺរបស់ទីក្រុង មិនអាចទប់ទល់នឹងការបំផ្លិចបំផ្លាញ ដែលអាចកើតមានប្រសិនបើអ៊ីស្រាអែល បើកការលុកលុយចូលទៅក្នុងតំបន់នោះ។
លោក Jens Laerke អ្នកនាំពាក្យការិយាល័យ សម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយ នៅទីក្រុងហ្សឺណែវថា មនុស្សរាប់រយពាន់នាក់នៅក្នុងតំបន់ហ្គាហ្សា នឹងប្រឈមមុខនឹងហានិភ័យនៃការស្លាប់ ក្នុងករណីមានការ វាយប្រហារ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
