ព័ត៌មានអន្តរជាតិ

ចិន បាញ់បង្ហោះយានអវកាស គ្មានមនុស្សបើក ដើម្បីបំពេញបេសកកម្ម នៅផ្នែកឆ្ងាយពីភពព្រះចន្ទ្រ

ចិន៖ កាលពីថ្ងៃសុក្រ ប្រទេសចិន បានបាញ់បង្ហោះយានអវកាស គ្មានមនុស្សបើកក្នុងបេសកកម្ម រយៈពេលជិត២ខែ ដើម្បីទាញយកថ្ម និងដីពីផ្នែកឆ្ងាយ នៃព្រះចន្ទ្រ ដែលជាប្រទេសដំបូងគេ ដែលធ្វើការប៉ុនប៉ងប្រកប ដោយមហិច្ឆតាបែបនេះ ។

គ្រាប់រ៉ុក្កែតប្រភេទ Long March-5 ដែលជាគ្រាប់រ៉ុក្កែតដ៏ធំបំផុតរបស់ប្រទេសចិន បានបាញ់បង្ហោះនៅម៉ោង៥និង២៧នាទី ល្ងាចម៉ោងក្នុងស្រុក ពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Wenchang លើកោះហៃណាន ស្ថិតនៅភាគខាងត្បូង ជាមួយនឹងយានស៊ើបអង្កេត Chang’e-6 ទម្ងន់ជាង៨តោន។

យានអវកាស Chang’e-6 មានភារកិច្ចចុះចតនៅបារាយណ៍ South Pole-Aitken នៅផ្នែកឆ្ងាយនៃព្រះចន្ទ្រ ដែលតែងតែបែរមុខទៅឆ្ងាយពីផែនដី បន្ទាប់ពីនោះវានឹងទៅយក និងនាំយកសំណាកត្រឡប់មកវិញ។

ការបាញ់បង្ហោះនេះគឺជាព្រឹត្តិការណ៍ ដ៏សំខាន់មួយទៀត នៅក្នុងកម្មវិធីរុករកព្រះចន្ទ្រ និងអវកាសរបស់ប្រទេសចិន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top