យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថាការវាយប្រហារ របស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។
រូបថតមួយសន្លឹកដែលត្រូវបានចែករំលែក នៅលើគណនីផ្លូវការរបស់លោក Gallant នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានបង្ហាញថា លោកពាក់មួកសុវត្ថិភាពនៅពេលលោក បានដើរជាមួយមេបញ្ជាការក្នុងអំឡុងពេល ដំណើរកម្សាន្តនៅជិតសមុទ្រ ក្នុងតំបន់ភាគកណ្តាលហ្គាហ្សា។
លោក Gallant បានលើកឡើងថា អ៊ីស្រាអែលវាយតម្លៃលទ្ធភាពនៃ ការឈានដល់កិច្ចព្រមព្រៀង ជាមួយក្រុមហាម៉ាស់ថា មានកម្រិតទាប ហើយការជាប់ពាក់ព័ន្ធនៃរឿងនេះ ប្រតិបត្តិការទ្រង់ទ្រាយធំនៅទីក្រុងរ៉ាហ្វា និងតំបន់ផ្សេងទៀតនៃតំបន់ហ្គាហ្សា នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ” ។
យោងតាមការប៉ាន់ស្មាន របស់អង្គការសហប្រជាជាតិ ប្រជាជនប្រហែល ១,២ លាននាក់ បាននិងកំពុងស្នាក់នៅក្នុងទីក្រុងរ៉ាហ្វា ដោយបានរត់គេចពីការ ទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅក្នុងតំបន់ផ្សេងទៀតក៏ដូចជា តំបន់ហ្គាហ្សាភាគខាងជើង ដែលរងគ្រោះដោយទុរ្ភិក្ស។
អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចូលរួមក្នុងការចរចាដោយប្រយោល លើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានគោលបំណងធានាការដោះលែងចំណាប់ខ្មាំង ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា។
ខណៈពេលដែលក្រុមហាម៉ាស់ មិនទាន់បានគាំទ្រទាំងស្រុងនូវ កំណែថ្មីនៃកិច្ចព្រមព្រៀង ដែលបានស្នើឡើងដោយប្រទេសអេហ្ស៊ីប ដោយអះអាងថា វាបានបង្ហាញពីភាពវិជ្ជមាន ខណៈអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយ ជាផ្លូវការលើសំណើនេះទេ៕
ប្រែសម្រួល ឈូក បូរ៉ា