ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចោទថា រុស្សីកំពុងកាន់កាប់ និងត្រួតត្រា លើបណ្តាញ សង្គម TikTok

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងគៀវ កំពុងមានបំណង ចង់បានជំនួយរបស់ TikTok ដើម្បីទប់ទល់នឹងការ ត្រួតត្រា របស់ទីក្រុងម៉ូស្គូ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមនោះ នេះបើយោងតាមការ មន្ត្រីសង្គ្រាម ព័ត៌មានកំពូលម្នាក់ របស់អ៊ុយក្រែន បានប្រាប់ Bloomberg កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន ដែលបានសម្ភាសលោក Andrey Kovalenko ប្រធានមជ្ឈមណ្ឌលប្រឆាំងព័ត៌មានមិនពិត (CCD) នៅក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឱ្យដឹងថា ប្រជាជនរុស្ស៊ីកំពុងរីកចម្រើនលើអ៊ីនធឺណិត
ក៏ដូចជានៅក្នុងសមរភូមិផងដែរ។

លោកKovalenko បាននិយាយថា ៖រុស្ស៊ីកំពុងគ្រប់គ្រងពួកយើងនៅលើ TikTokដោយសារ តែទំហំនៃការ ខិតខំប្រឹងប្រែងរបស់ខ្លួន។ យើង​ត្រូវ​កែ​សម្រួល​វិធីសាស្រ្ត ​របស់​យើង ហើយ​ពិចារណា​ផ្តោត​ លើ​បណ្តាញ​សង្គម​នេះ​ផង​ដែរ។

យោងតាមលោកលោក Kovalenko ជនជាតិរុស្ស៊ីកំពុង ធ្វើការជាប្រព័ន្ធ បង្កើតគណនីក្លែងក្លាយជាមួយស៊ីមកាតអ៊ុយក្រែន និងក្បួនដោះស្រាយ TikTok លេងហ្គេម ដើម្បីឈានទៅដល់ការ ចាប់យកទស្សនិកជន កាន់តែទូលំទូលាយនៅក្នុង
ប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top