ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ និង​អ្នក​ចរចា​អ៊ីស្រាអែល ទៅដល់​ទីក្រុង​គែរ​ហើយ សម្រាប់​ការ​ចរចា​បទ​ឈប់​បាញ់ ​នៅ​តំបន់ហ្គាហ្សា

AFP

គែរ៖ ប្រទេសអេហ្ស៊ីប កំពុងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូមកពីក្រុមហាម៉ាស់ អ៊ីស្រាអែល កាតា និងសហរដ្ឋអាមេរិក នៅទីក្រុងគែរ កាលពីថ្ងៃអង្គារ ក្នុងគោលបំណងឈានដល់ បទឈប់បាញ់ដ៏ទូលំទូលាយ នៅតំបន់ហ្គាហ្សាស្ទ្រីប។

គណៈប្រតិភូអ៊ីស្រាអែល ដែលបានមកដល់ទីក្រុងគែរ កាលពីរសៀលថ្ងៃអង្គារ រួមមានសមាជិកនៃទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល Mossad និងទីភ្នាក់ងារសន្តិសុខ Shin Bet។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកបានណែនាំគណៈប្រតិភូឱ្យ “បន្តប្រកាន់ខ្ជាប់នូវលក្ខខណ្ឌចាំបាច់ សម្រាប់ការដោះលែងចំណាប់ខ្មាំងរបស់យើង បន្តប្រកាន់ខ្ជាប់នូវតម្រូវការចាំបាច់ ដើម្បីធានាសន្តិសុខរបស់អ៊ីស្រាអែល”។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា សំណើបទឈប់បាញ់ដែលសម្របសម្រួល ដោយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា និងបានអនុម័តដោយក្រុមហាម៉ាស់កាលពីថ្ងៃច័ន្ទ បានធ្លាក់ចុះនូវតម្រូវការចាំបាច់របស់អ៊ីស្រាអែល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top