ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ពន្យាពេលការចែកចាយ អាវុធសំខាន់ៗដល់អ៊ីស្រាអែល

RT News

បរទេស៖ មន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានពន្យាពេល នៃការចែកចាយគ្រាប់បែក រាប់ពាន់គ្រាប់ទៅឱ្យអ៊ីស្រាអែល ចាប់តាំងពីខែមករា។ សេតវិមាន មិនបានពន្យល់ថា តើខ្លួនមានចេតនាដក អាវុធឬអត់នោះទេ ដោយគេរាយការណ៍ គឺធ្វើឱ្យរដ្ឋាភិបាល អ៊ីស្រាអែលងឿងឆ្ងល់ ដោយការពន្យារពេលនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមប្រភពរបស់កាសែត បាននិយាយថា សភាបានដឹងជា លើកដំបូងនៅក្នុងខែមករាថា ក្រសួងការបរទេសអាមេរិក មានគោលបំណងលក់ អ៊ីស្រាអែលគ្រាប់វាយប្រហារដោយផ្ទាល់(JDAM) រហូតដល់ ៦.៥០០ គ្រាប់ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ២៦០ លានដុល្លារ។ ឧបករណ៍គ្រាប់បែក JDAM ភ្ជាប់ទៅគ្រាប់បែកធម្មតាទម្ងន់ពី៥០០ផោន ទៅ ២.០០០ ផោន ដែលអនុញ្ញាតឱ្យគ្រាប់បែកទាំងនោះ ដឹកនាំឆ្ពោះទៅរកគោលដៅ នៅពេលគ្រាប់បែកធ្លាក់។

ក្រសួងការបរទេសអាមេរិក ត្រូវបានតម្រូវដោយច្បាប់ដើម្បីជូនដំណឹងជាផ្លូវការដល់សភា អំពីចេតនារបស់ខ្លួនក្នុង ការផ្គត់ផ្គង់អាវុធដល់បរទេស ប្រសិនបើតម្លៃ នៃកញ្ចប់លើសពីចំនួនជាក់លាក់មួយ (២៥ លានដុល្លារក្នុងករណី សមាជិកណាតូ ឬអ៊ីស្រាអែល)។ ទោះជាយ៉ាងណាក៏ដោយ សភាមិនត្រូវបានគេ ជូនដំណឹងអំពីការលក់ JDAM បន្ទាប់ពីខែមករា ដែល “បង្កឱ្យមានការផ្អាកប្រកប ដោយប្រសិទ្ធភាពក្នុងកិច្ចព្រមព្រៀង” ។

ក្រសួងការបរទេសបានបដិសេធ មិនធ្វើអត្ថាធិប្បាយ លើការផ្អាកជាក់ស្តែងនោះទេ ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ សេតវិមាន លោក John Kirby បានបដិសេធមិនបញ្ជាក់ ឬបដិសេធការផ្អាកណាមួយ ក្នុងការចែកចាយសព្វាវុធ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ ប៉ុន្តែបានទទូចថា ការប្តេជ្ញាចិត្តផ្នែកសន្តិសុខ របស់អាមេរិកចំពោះអ៊ីស្រាអែល “ត្រូវបានការពារ”៕
ប្រែសម្រួលៈ ណៃ តុលា

To Top