ព័ត៌មានអន្តរជាតិ

សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងគ្រី ធ្វើឡើងនៅទីក្រុង Budapest

ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសហុងគ្រី នៅថ្ងៃទី៨ ខែឧសភា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរួមសហការជាមួយមូលនិធិគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយនិងគ្រប់គ្រង ទ្រព្យសម្បត្តិនៃប្រទេសហុងគ្រី រៀបចំសកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិននិងហុងគ្រីក្រោមប្រធានបទ “មិត្តភាពចិន-ហុងគ្រី បន្តចារទំព័រថ្មី” នៅទីក្រុង Budapest និងចាប់ដំណើរការនូវគម្រោងជាច្រើន ដូចជាការចាក់ផ្សាយភាពយន្តឯកសារ «ឱកាសរបស់ចិន» នៅក្នុងប្រទេសហុងគ្រី និងការសហការគ្នាផលិត ភាពយន្តឯកសារជាដើម ព្រមទាំងចាប់ដំណើរការនូវ កិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានតន្រ្តី Liszt នៃប្រទេសហុងគ្រី ។

លោក Schmitt អតីតប្រធានាធិបតីហុងគ្រី បានអញ្ជើញចូលរួមក្នុងសកម្មភាពនេះ ព្រមទាំងថ្លែងសុន្ទរកថា។ លោក Medgyessy អតីតនាយករដ្ឋមន្ត្រីហុងគ្រីបាន ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោកShen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន លោក Dániel Papp អគ្គនាយកមូលនិធិគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយនិងគ្រប់គ្រងទ្រព្យសម្បត្តិ នៃប្រទេសហុងគ្រីនិងលោក Boglárka Illés រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសេដ្ឋកិច្ចជាមួយក្រៅប្រទេសនៃ ប្រទេសហុងគ្រីបានថ្លែងសុន្ទរកថា នៅក្នុងសកម្មភាពលើកនេះដោយឡែកពីគ្នា ៕

To Top