ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រី កាលពីថ្ងៃទី៨ខែឧសភាតាមម៉ោងក្នុងតំបន់ ពិធីចាប់ដំណើរការការ ចាក់ផ្សាយភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» ប្រែជាភាសាបរទេសដែលផលិត ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅទីក្រុង Budapest ។
លោក Pál Schmitt អតីតប្រធានាធិបតីហុងគ្រីនិងលោក Péter Medgyessy អតីតនាយករដ្ឋមន្ត្រីហុងគ្រី បានសម្តែងការសាទរចំពោះការ ចាក់ផ្សាយកម្មវិធីនេះ ។
កម្មវិធីនេះនឹងចាប់ផ្តើមចាក់ផ្សាយ ពីថ្ងៃទី៨ ខែឧសភា តទៅតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ របស់ហុងគ្រីដូចជាស្ថានីយទូរទស្សន៍ជាតិ ហុងគ្រីជាដើម ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» ប្រែជាភាសាបរទេសដែលចាក់ផ្សាយ ជាលើកដំបូងនៅប្រទេសហុងគ្រី បានសម្រិតសម្រាំងសុន្ទរកថាគន្លឹះ អត្ថបទ ព្រមទាំងសៀវភៅបុរាណ និងឃ្លាល្បីៗដែលមានក្នុងសុន្ទរកថា របស់លោកប្រធានរដ្ឋចិន Xi Jinping ដើម្បីបើកបង្អួចមួយសម្រាប់មិត្តហុងគ្រី ស្វែងយល់ពីគំនិតអភិបាលកិច្ច របស់លោកប្រធានរដ្ឋចិន Xi Jinping ៕