ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក កំពុងពិចារណា ទៅលើបញ្ជូនអាវុធ បន្ថែមដល់អ៊ីស្រាអ៊ែល

ប្រភព ៖ AFP

វ៉ាស៊ីនតោន ៖ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនកំពុងពិចារណា លើសក្តានុពល នៃការគ្រប់គ្រងអាវុធបន្ថែមទៀត ផ្តល់ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល បន្ទាប់ពីខ្លួន បានបញ្ឈប់ការដឹកជញ្ជូនគ្រាប់បែកដ៏មានឥទ្ធិពល ដោយសារមានការព្រួយបារម្ភអំពីផែនការ សម្រាប់ការលុកលុយលើតំបន់ Rafah ។

ថ្លែងទៅកាន់គណៈកម្មាធិការសភា រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានបញ្ជាក់ពីការបង្កកកាលពីសប្តាហ៍មុនលើគ្រាប់បែកចំនួន៩០៧គីឡូក្រាម និងគ្រាប់បែកចំនួន២២៦គីឡូក្រាម ។

លោក Austin បានថ្លែងថា “យើងបានផ្អាកការដឹកជញ្ជូនគ្រាប់បែក ដែលមានបន្ទុកខ្ពស់” សម្រាប់អ៊ីស្រាអ៊ែល ប៉ុន្តែមិនបាន “ធ្វើការសម្រេចចុងក្រោយអំពីរបៀប បន្តការដឹកជញ្ជូននោះឡើយ” ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានលើកឡើងថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផែនការដែលបានចែង របស់អ៊ីស្រាអ៊ែល ក្នុងការចូលទៅកាន់ទីក្រុង Rafah ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ជាង១លាននាក់បានជ្រកកោនក្នុង អំឡុងពេលសង្រ្គាមកើតឡើងនេះ ។

លោក Miller បានបញ្ជាក់ថា “ដូច្នេះយើងបានផ្អាកការដឹកជញ្ជូនជំនួយរយៈពេលជិតមួយសិន ហើយយើងកំពុងពិនិត្យមើលអ្នកផ្សេងទៀត” ។

ប៉ុន្តែលោកបានលើកឡើងថា សហរដ្ឋអាមេរិក នៅតែមាន “ការប្តេជ្ញាចិត្តរយៈពេលវែង” ចំពោះសន្តិសុខ របស់អ៊ីស្រាអ៊ែល និងបានចង្អុលបង្ហាញជំនួយ របស់សហរដ្ឋអាមេរិក កាលពីខែមុនក្នុងការបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top