យេរ៉ូសាឡឹម៖ ក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សាបាន បាញ់រ៉ុក្កែតចំនួន ៨ គ្រាប់ពីតំបន់រ៉ាហ្វា ឆ្ពោះទៅកាន់តំបន់ Kerem Shalom Crossing ក្នុងប្រទេសអ៊ីស្រាអែល ភ្លាមៗ បន្ទាប់ពីវាបានបើកឡើង វិញកាលពីថ្ងៃពុធ ដោយបានធ្វើឱ្យទាហាន អ៊ីស្រាអែល ម្នាក់រងរបួស នេះបើយោង តាមកងទ័ពអ៊ីស្រាអែល។
កងទ័ពបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានបានរងរបួសស្រាល និងបានទទួលការព្យាបាល នៅកន្លែងកើតហេតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
នៅព្រឹកថ្ងៃពុធម្សិលមិញនេះ កងទ័ពបានរាយការណ៍ ពីការបាញ់បង្ហោះបន្ថែមពីតំបន់រ៉ាហ្វា ដែលបានធ្លាក់ចុះខ្លីនៃការឆ្លង កាត់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ហើយជំនួសមកវិញបានចុះចតនៅតំបន់ហ្គាហ្សាស្ទ្រីប។
ច្រក Kerem Shalom ដែលជាចំណុចចូលសំខាន់ សម្រាប់ជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ប៉ាឡេស្ទីន បានបើកឡើងវិញនៅថ្ងៃពុធ បន្ទាប់ពីអ៊ីស្រាអែល បានបិទវាកាលពីថ្ងៃអាទិត្យបន្ទាប់ពីការ សម្លាប់ទាហានបួននាក់ នៅក្នុងការវាយប្រហារ ដោយកាំភ្លើងត្បាល់ ៕
ប្រែសម្រួល ឈូក បូរ៉ា
