ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងប្រគល់បញ្ជាការ កងទ័ពមួយចំនួនធំ ទៅឲ្យណាតូ គ្រប់គ្រងក្នុងឆ្នាំ២០២៥

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT មួយផ្នែកធំ នៃកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ នឹងត្រូវប្រគល់ឲ្យទៅស្ថិត នៅក្រោមការបញ្ជារបស់ណាតូ នៅឆ្នាំ២០២៥ខាងមុខនេះ។

ប្រភពដដែលបានឲ្យដឹង ទៀតថាចំនួន នៃកងទ័ពដែលអាចមាន ប្រហែលជា៣៥០០០នាក់ ត្រូវបានដាក់ឲ្យរៀបចំ នៅក្នុងកម្រិតនៃការត្រៀមខ្លួនខ្ពស់បំផុត នេះបើយោងតាមការបញ្ជាក់ ដោយ
រដ្ឋមន្ត្រីការពារជាតិ Boris Pistorius បានប្រកាសក្នុងអំឡុងសុន្ទរកថា សំខាន់នៅឯសាកលវិទ្យាល័យ Johns Hopkins ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ។

សេចក្តីប្រកាសនេះត្រូវបានកើតឡើងនៅពេលដែលប្រទេសអាល្លឺម៉ង់បាននឹងកំពុងព្យាយាមដោះស្រាយបញ្ហានៃការខ្វះខាតយោធា និងបរិក្ខារសំខាន់ៗ នៅក្នុងជួរកងទ័ពរបស់ខ្លួន ដោយវត្ថុជំនួស ជាច្រើនដែលបានទិញ សម្រាប់ អាល្លឺម៉ង់ប៉ុន្តែត្រូវបានបញ្ជូន ទៅជួយអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ីប៉ុណ្ណោះ។

របាយការណ៍របស់សភា ក្នុងខែមីនាបានបង្ហាញថា កងទ័ពក៏កំពុង មានអាយុកាន់តែច្រើន និងចំនួនកាន់តែថយចុះ ជាមួយនឹងមុខតំណែងចំនួន២០០០០ ដែលមិនបានបំពេញ និងអត្រាបោះបង់ការងារដ៏ខ្ពស់៕

ប្រែសម្រួល៖ស៊ុនលី

To Top