ព័ត៌មានអន្តរជាតិ

ផលិតផលវៀតណាម នាំទៅកាន់សហភាព អឺរ៉ុប អាចប្រឈមនឹងការផ្អាក ដោយសារតែការរំលោភលើសុវត្ថិភាព មានប្រើថ្នាំសំលាប់ សត្វល្អិតកម្រិតខ្ពស់

VN Express

បរទេស៖ យោងតាមអាជ្ញាធរអនាម័យ និងភូតគាម វៀតណាម (SPS Việt Nam) ក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) បានឱ្យដឹងថា ផ្លែពោតបារាំង វៀតណាម ដែលនាំចេញទៅសហភាពអឺរ៉ុប អាចប្រឈមនឹងការផ្អាក ដោយសារតែកម្រិតថ្នាំ សំលាប់សត្វល្អិតកម្រិតខ្ពស់។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Ngô Xuân Nam នាយករងរបស់អាជ្ញាធរ អនាម័យ និងភូតគាម បាននិយាយថា ផ្លែពោតបារាំងរបស់វៀតណាម គឺជាផលិតផល កសិកម្មមួយ ក្នុងចំណោម ផលិតផលកសិកម្ម របស់វៀតណាមចំនួនប្រាំ ដែលត្រូវបានដាក់ឱ្យស្ថិត នៅក្រោមស្តង់ដារ ត្រួតពិនិត្យយ៉ាង តឹងរ៉ឹងដោយ អឺរ៉ុប។

ផ្លែពោតបារាំងនេះ គឺនៅក្រោមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបបច្ចុប្បន្នត្រូវបានទទួលរងនូវតម្រូវការត្រួតពិនិត្យ ៥០ ភាគរយលើការចូល។ ដូចគ្នានេះ ផ្លែទុរេនវៀតណាម ត្រូវបានត្រួតពិនិត្យ១០ភាគរយ ខណៈ គុយទាវ និងផ្លែស្រកានាគទាំងពីរ គឺទាមទារឲ្យមានការ ត្រួតពិនិត្យ២០ភាគរយ។ ពួកគេក៏ត្រូវបានស្នើឱ្យឆ្លង កាត់ការពិនិត្យបន្ថែមទៀត ដោយសហភាពអឺរ៉ុបផងដែរ។

លោក Ngô Xuân Nam បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ដោយមើលឃើញពីរបាយការណ៍ថ្មីៗអំពីទុរេន និង ផ្លែពោតបារាំង របស់វៀតណាមមិនបានបំពេញតាមតម្រូវការរបស់ប្លុក ស្តីពីសំណល់ថ្នាំសម្លាប់សត្វល្អិត គឺខាងភាគី អឺរ៉ុប អាចនឹងបង្កើនការត្រួតពិនិត្យផ្លែស្រកានាគដល់ ៣០ភាគរយ និងផ្អាកការនាំចូលផ្លែស្រកានាគជាបណ្តោះអាសន្ន។

ម្យ៉ាងវិញទៀត គុយទាវ វៀតណាម អាចត្រូវបានលុបចេញពីបញ្ជី ដោយសារមិនមានការ រំលោភបំពាន ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top