ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់បង្ហាញលទ្ធផល នៃការស៊ើបអង្កេត ទៅលើករណីបទ ឧក្រិដ្ឋកម្មសង្គ្រាម ដែលបង្កដោយអ៊ីស្រាអែល

RT News

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការបរទេស សហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍មួយ ដែលបានរិះគន់ការប្រព្រឹត្ត របស់អ៊ីស្រាអែល ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែដោយមិនបាន រកឃើញការរំលោភជាក់លាក់ណាមួយ ដែលតម្រូវឱ្យមានការហាម ឃាត់ជំនួយយោធានោះទេ។

យោធាអ៊ីស្រាអែលកំពុងប្រឈមមុខ នឹងការបង្កើនការត្រួតពិនិត្យជាអន្តរជាតិ នៅពេលដែលប្រតិបត្តិការយោធា របស់ខ្លួននៅតំបន់ហ្គាហ្សាឈាន ចូលដល់ខែទី៨របស់ខ្លួន ដោយបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង៣៤០០០នាក់ ដែលភាគច្រើន ជាជនស៊ីវិល។

កាលពីខែកុម្ភៈ ប្រធានាធិបតី Joe Biden បានចេញបញ្ជា ឱ្យមន្ទីរបញ្ចកោណ និងក្រសួងការបរទេស ទទួលបានការធានាជាក់លាក់ ជុំវិញការប្រើប្រាស់អាវុធ ដែលផលិតដោយសហរដ្ឋអាមេរិករបស់អ៊ីស្រាអែល និងរាយការណ៍ត្រឡប់ទៅសភាវិញហើយ សេចក្តីសង្ខេបនៃការរកឃើញ ត្រូវបានចេញផ្សាយ ជាសាធារណៈកាលពីថ្ងៃសុក្រ។

របាយការណ៍នេះបានអះអាងថា៖ការផ្ទុះឡើងនៃជម្លោះនៅតំបន់ Gaza គឺមានស្ថានភាពពិបាកក្នុងការវាយតម្លៃ ឬឈានដល់ការរក ឃើញសន្និដ្ឋាន អំពីឧប្បត្តិហេតុនីមួយៗ ហើយថាទីក្រុងវ៉ាស៊ីនតោនមិនទាន់ ទទួលបានព័ត៌មាន ពេញលេញដើម្បីផ្ទៀងផ្ទាត់ ថា តើច្បាប់ការពារជាតិអាមេរិក បណ្តាលឱ្យមានជនស៊ីវិលស្លាប់ឬអត់។

គួរឲ្យដឹងដែរថាលោក Biden បានសារភាព នៅដើមសប្តាហ៍នេះថា យ៉ាងហោច ណាស់ជនស៊ីវិល ប៉ាឡេស្ទីនមួយចំនួន នៅក្នុងតំបន់ Gaza ត្រូវបានសម្លាប់ដោយគ្រាប់បែក ដែលផលិតដោយសហរដ្ឋអាមេរិក ហើយបានប្តេជ្ញាបញ្ឈប់ ការផ្គត់ផ្គង់អាវុធ ដែល អ៊ីស្រាអែលអាចប្រើប្រាស់ ក្នុងប្រតិបត្តិការយោធាដ៏ សំខាន់មួយនៅក្នុង ទីក្រុង Rafah ភាគខាងត្បូងផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top