ព័ត៌មានអន្តរជាតិ

Update ៖ ពលរដ្ឋអ៊ីស្រាអ៊ែល រាប់ពាន់នាក់ដើរដង្ហែរ តាមដងវិថីតវ៉ាទាមទារ ឲ្យនាយករដ្ឋមន្ត្រី ជួយឲ្យមានការដោះលែង ចំណាប់ខ្មាំង

AFP

TEL AIV ៖ ពលរដ្ឋអ៊ីស្រាអ៊ែល រាប់ពាន់នាក់បានដើរដង្ហែរ នៅតាមផ្លូវ កាលពីថ្ងៃសៅរ៍ ដោយទាមទារឱ្យរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ធ្វើកិច្ចការងារ បន្ថែមទៀត ដើម្បីទទួលបានការដោះលែង ចំណាប់ខ្មាំង ដែលកំពុងត្រូវ បានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ដែលបានចាប់ឃុំខ្លួន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ។
គេឃើញសមាជិកគ្រួសារ នៃក្រុមចំណាប់ខ្មាំង ដែលកាន់រូបភាពមនុស្សជាទីស្រលាញ់ របស់ពួកគេនៅតែជាប់ឃុំឃាំង បានចូលរួមជាមួយក្រុមមនុស្ស ដែលធ្វើបាតុកម្មនៅទីក្រុង Tel Aviv។

ម្នាក់ក្នុងចំណោម ពួកគេ គឺ Naama Weinberg ដែលបងប្អូនជីដូនមួយ របស់គាត់ឈ្មោះ Itai Svirsky ត្រូវបានគេចាប់ ពង្រត់ នៅក្នុងអំឡុងពេលការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស់ មកលើទីប្រជុំជន អ៊ីស្រាអ៊ែល ហើយបើយោងទៅតាមអាជ្ញាធរអ៊ីស្រាអ៊ែល ត្រូវបានសម្លាប់នៅ ក្នុងការជាប់ឃុំឃាំងនោះ ។ នៅក្នុងសុន្ទរកថាមួយ នាងបានបានលើកឡើង ដោយយោងលើវីដេអូមួយ របស់ក្រុមហាម៉ាស់ ដែលបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីថ្ងៃសៅរ៍ដោយអះអាងថា ចំណាប់ខ្មាំងម្នាក់ទៀត ជាជនជាតិអ៊ីស្រាអ៊ែលបានស្លាប់ ។

នាង Weinberg បាននិយាយថា “មិនយូរប៉ុន្មាន សូម្បីតែអ្នកដែល អាចរស់រានមានជីវិតបានយូរនេះ ក៏នឹងលែងស្ថិត ក្នុងចំណោមអ្នកនៅរស់ដែរ ។ ពួកគេត្រូវតែត្រូវបានសង្គ្រោះ នាពេលឥឡូវនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top