ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា ប្រសិនបើបណ្តាប្រទេសលោកខាងលិច ចង់ដោះស្រាយវិបត្តិអ៊ុយក្រែន នៅលើសមរភូមិ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់រឿងនេះ។
លោក Lavrov បានឲ្យដឹងក្នុងអំឡុងពេល ពិគ្រោះយោបល់នៅសភាជាន់ខ្ពស់ថា “នេះជាសិទ្ធិ [ប្រទេសលោកខាងលិច] របស់ពួកគេ ប្រសិនបើពួកគេចង់ដោះស្រាយជម្លោះ នៅសមរភូមិ នោះវានឹងស្ថិតនៅក្នុងសមរភូមិ”។
លោក Lavrov បន្ថែមថា ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួនត្រៀមខ្លួនសម្រាប់ការចរចាដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែដោយគិតគូរពីការពិតបច្ចុប្បន្ន។
និយាយអំពីសន្និសីទស្តីពីអ៊ុយក្រែន នៅប្រទេសស្វីស ដែលគ្រោងធ្វើនៅខែមិថុនា ដោយរុស្ស៊ីមិនត្រូវបានអញ្ជើញ លោក Lavrov បានប្រដូចស្ថានភាពទៅនឹង “ការស្តីបន្ទោសដល់សិស្សសាលា”៕
ប្រែសម្រួល ឈូក បូរ៉ា