ព័ត៌មានអន្តរជាតិ

សមាជិកថ្មីនិងចុងក្រោយបំផុត របស់ណាតូ កំពុងពិចារណាក្លាយជាទីតាំងតំកល់នុយក្លេអ៊ែរ អាមេរិក

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តី Ulf Kristersson បាននិយាយថា ប្រទេសស៊ុយអែតអាចមានសក្តានុពលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់អាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ប៉ុន្តែប្រសិនបើ
ករណីដែលប្រទេសនេះត្រូវបានទាញចូលទៅក្នុងជម្លោះយោធាប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Sveriges កាលពីថ្ងៃច័ន្ទ លោក Kristersson បានសង្កត់ធ្ងន់ថា ចាប់តាំងពីចូលរួមជាមួយអង្គការណាតូ រដ្ឋាភិបាលបានដាក់សំណើចំនួនពីរទៅកាន់សភា ដោយបញ្ជាក់ថា ទីក្រុង Stockholm
នឹងមិនធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពបរទេស ឬអាវុធនុយក្លេអ៊ែរជាអចិន្ត្រៃយ៍នៅក្នុងពេលសន្តិភាពឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការហាមឃាត់បែបនេះនឹងត្រូវដកចេញ ប្រសិនបើស៊ុយអែត ដែលមិនមានសង្រ្គាមតាំងពីឆ្នាំ ១៨១៤នឹងក្លាយជាផ្នែកនៃជម្លោះយោធាសកម្មណាមួយនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីបាននិយាយថា៖នៅក្នុងស្ថានភាពសង្រ្គាម វាគឺជាបញ្ហាខុសគ្នាទាំងស្រុង ដោយបន្ថែមថា សមាជិកទាំងអស់នៃអង្គការ NATO ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធការពារជាអាវុធនុយក្លេអ៊ែរ ដែលត្រូវតែមាននៅក្នុងរដ្ឋប្រជាធិបតេយ្យ
ដរាបណារុស្ស៊ីនៅតែមានអាវុធនុយក្លេអ៊ែរនៅឡើយបែបនេះ។

បន្ថែមពីនេះដែរលោកKristersson ក៏​បាន​សង្កត់​ធ្ងន់ដែរ​ថា វា​អាស្រ័យ​លើ​ប្រទេស​ស៊ុយអែត​ក្នុង​ការ​សម្រេច​ចិត្ត​ថា​អាវុធ​បរទេស​ណា​បើ​មាន​នឹង​ត្រូវ​ដាក់​នៅ​លើ​ទឹកដី​ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top