ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ ជំរុញឱ្យអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដូចទីក្រុងហ៊ីរ៉ូស៊ីម៉ា របស់ជប៉ុន

Afp

បរទេស៖ អ៊ីស្រាអែលត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលត្រូវធ្វើដើម្បីឈ្នះសង្រ្គាម “អត្ថិភាព” របស់ខ្លួនជាមួយក្រុមហាម៉ាស ដូចជាសហរដ្ឋអាមេរិកបានធ្វើយ៉ាង “សមហេតុផល” ក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្គាសាគី របស់ជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី២ , នេះបើតាមព្រឹទ្ធសមាជិក Lindsey Graham របស់អាមេរិក បានអះអាង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាអ៊ីស្រាអែលកំពុងប្រឈមមុខនឹងការកើនឡើងការត្រួតពិនិត្យជាអន្តរជាតិ ខណៈដែលប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាឈានចូលដល់ខែទីប្រាំបីរបស់ខ្លួន ដោយបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ៣៤.០០០ នាក់។ ទោះបីជាយ៉ាងណាក៏ដោយ លោក Graham បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃអាទិត្យថា ក្រុមហាម៉ាស់ត្រូវស្តីបន្ទោសចំពោះការស្លាប់ និងរបួសរបស់ជនស៊ីវិលភាគច្រើន ហើយបានជំរុញឱ្យអ៊ីស្រាអែលបន្តការប្រយុទ្ធរហូតដល់ការទទួលជ័យជម្នះយ៉ាងម៉ឺងម៉ាត់មិនថា ស្ថិតក្នុងតម្លៃណានោះទេ។

លោក Graham បាននិយាយថា “នៅពេលដែលយើងប្រឈមមុខនឹងការបំផ្លិចបំផ្លាញក្នុងនាមជាប្រជាជាតិមួយបន្ទាប់ពីកំពង់ផែ Pearl Harbor ប្រយុទ្ធជាមួយអាល្លឺម៉ង់ និងជប៉ុន យើងបានសម្រេចចិត្តបញ្ចប់សង្រ្គាមដោយការទម្លាក់គ្រាប់បែកលើទីក្រុង Hiroshima, Nagasaki ជាមួយនឹងអាវុធនុយក្លេអ៊ែរ” ។ “ដូច្នេះ អ៊ីស្រាអ៊ែល គឺចូរធ្វើអ្វីដែលអ្នកត្រូវធ្វើ ដើម្បីការរស់រានជារដ្ឋជ្វីហ្វ។ អ្វីក៏ដោយដែលអ្នកត្រូវធ្វើ”។

សេតវិមាននាពេលថ្មីៗនេះបានផ្អាកការផ្គត់ផ្គង់គ្រាប់បែកទម្ងន់ធ្ងន់មួយចំនួនដែលអ៊ីស្រាអែលអាចប្រើក្នុងការវាយលុកថ្មីរបស់ខ្លួននៅក្នុងទីក្រុង Rafah ភាគខាងត្បូង Gazan ដែលធ្វើឱ្យអ្នកគាំទ្រដ៏រឹងមាំរបស់រដ្ឋជ្វីហ្វខឹងសម្បារយ៉ាងខ្លាំង៕ប្រែសម្រួល: ណៃ តុលា

To Top