បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron បានយល់ព្រមផ្តល់កញ្ចប់ជំនួយយោធា បន្ថែមដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយជំរុញការ គាំទ្រសម្រាប់ទីក្រុងគៀវ ចំពេលមានការកើនឡើង នៃការភ័យខ្លាចជុំវិញ ការទទួលបានសមរភូមិ ប្រយុទ្ធរបស់រុស្ស៊ី ។
ទោះបិជយ៉ាងណាក្តី សេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់ភាពជាក់លាក់ណាមួយលើវិសាលភាព ឬខ្លឹមសារនៃការដឹកជញ្ជូន អាវុធបន្ថែមនោះទេដោយ លោក Macron បានព្រមាន កាលពីថ្ងៃសៅរ៍ថា សហភាពអឺរ៉ុបអាច នឹងបាត់បង់ភាពជឿជាក់ និងសន្តិសុខទាំងអស់ ប្រសិនបើកងកម្លាំងរុស្ស៊ី មានជ័យជំនៈនៅអ៊ុយក្រែន ។
លោកបានប្រាប់ម្តងទៀត អំពីលទ្ធភាពនៃប្លុកយោធាលោកខាងលិច ដែលបញ្ជូនទាហានទៅអ៊ុយក្រែន ដែលជាការរំពឹងទុក ដែលអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានច្រានចោល ។
វិមានរដ្ឋាភិបាលElysee បាននិយាយថា ក្នុងអំឡុងពេលការហៅទូរស័ព្ទ កាលពីថ្ងៃអង្គារជាមួយ Zelensky លោក Macron ថ្កោលទោសយ៉ាងខ្លាំង ដែលបង្កើនការវាយប្រហារ តាមអាកាសរបស់រុស្ស៊ីនៅអ៊ុយក្រែន រួមទាំងការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល។
គួរឲ្យដឹងដែរថា កងកម្លាំងរុស្ស៊ី ទទួលបានការពង្រីក ទីតាំងឈរជើងទៅមុខ ជាលំដាប់ចាប់តាំងពីខែកុម្ភៈ រួមទាំងការចាប់យកភូមិរាប់សិប ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលពួកគេឆ្ពោះទៅកាន់ Kharkovផងដែរ៕
ប្រែសម្រួល៖ស៊ុនលី