ព័ត៌មានអន្តរជាតិ

ពន្ធ​ថ្មី​​ របស់​អាមេរិក ​លើ​ផលិតផល​ចិន ​ជា​បញ្ហា​លើ​ពាណិជ្ជកម្ម​សេរី

ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានសម្រេចចិត្តដំឡើង ពន្ធបន្ថែមលើរថយន្តអគ្គិសនី ក្នុងចំណោមផលិតផល ជាច្រើន ដែលនាំចូល ពីប្រទេសចិន ។

វាមិនមែនជាព័ត៌មានថ្មីនោះទេ ដែលភាគីអាមេរិក តែងតែប្រើវិធានការដាក់ទណ្ឌកម្ម និងការគាបសង្កត់ប្រឆាំងនឹងវិស័យ និងក្រុមហ៊ុនជាក់លាក់របស់ចិន។ លើកនេះ សហរដ្ឋអាមេរិកកំពុងកាន់ដំបងនៃការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកពាណិជ្ជកម្ម ដែលបង្កើនភាពចង្អៀតចង្អល់ និងអនុត្តរភាពរបស់ខ្លួន ខណៈដែលខ្លួនបានបន្ថែមចំណុចថ្មីលើពាណិជ្ជកម្មសេរី។

វិធានការការពាររបស់សហរដ្ឋអាមេរិក នឹងមិនជួយការពារ ឧស្សាហកម្មរបស់ខ្លួននោះទេ ប៉ុន្តែទំនងជានឹងធ្វើឱ្យអ្នកប្រើប្រាស់ និងក្រុមហ៊ុនឧស្សាហកម្មរបស់ខ្លួនទទួលនូវផលវិបាក ដោយសារពួកគេផ្ទុយទាំងអង្គហេតុ គោលបំណង និងច្បាប់សេដ្ឋកិច្ច។ ជាអកុសល អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោន មានទម្លាប់ធ្វើនយោបាយលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

គួរឱ្យអស់សំណើចណាស់ សហរដ្ឋអាមេរិក គឺជាប្រទេសដែលប្រកាន់យកសេដ្ឋកិច្ចបើកចំហ និងពាណិជ្ជកម្មសេរី ប៉ុន្តែសកម្មភាពរបស់ខ្លួនគឺ ប្រឆាំងនឹងពាក្យសម្ដីរបស់ខ្លួន ដែលសន្យាថា ខ្លួនមិនស្វែងរកការបំបែកចេញពីប្រទេសចិន និងរារាំងការអភិវឌ្ឍន៍របស់ប្រទេសចិននោះទេ ប៉ុន្តែការអនុវត្ត របស់វាប្រាប់រឿងមួយទៀត។

អ្វី​ដែល​មិន​ទំនង​ទៀត​នោះ ពន្ធ​ថ្មី​នឹង​ត្រូវ​យក​ទៅ​លើ​ផលិតផល ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​របស់​ប្រទេស​ចិន ឬ​វិស័យ​ថាមពល​ថ្មី។ ដោយសារឧស្សាហកម្មនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅ នឹងគោលដៅដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិក្នុងការកាត់បន្ថយការបំភាយឧស្ម័ន និងការសន្សំថាមពល ភាគីសហរដ្ឋអាមេរិកកំពុង “សរសេរជំពូកថ្មី” ក្នុងការធ្វើឱ្យខូចពាណិជ្ជកម្ម ដោយយុត្តិធម៌ និងការការពារបរិស្ថាន។

ការកើនឡើងនៃវិស័យថាមពលថ្មីរបស់ប្រទេសចិន គឺជាលទ្ធផលនៃការប្រកួតប្រជែង ជាសកល និងការផ្លាស់ប្តូរគុណសម្បត្តិប្រៀបធៀប។ នៅពេល ដែលប្រទេសចិន ឡើងលើជណ្ដើរខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតផលថាមពលថ្មី របស់ខ្លួនមានភាពវៃឆ្លាត ខាងបច្ចេកវិទ្យា ហើយបានឈរ លើការសាកល្បង នៃទីផ្សារក្នុងស្រុកដែលមានការប្រកួតប្រជែង មុនពេលទទួលបានប្រជាប្រិយភាពជាសកល។

ពិភពលោក​បច្ចុប្បន្ន គឺ​ខុស​ពី​មុន​ខ្លាំង​ណាស់ ។ សម្រាប់សេដ្ឋកិច្ចផ្សេងៗគ្នា វិធីសាស្រ្តសមហេតុផល និងត្រឹមត្រូវ គឺការប្រើពេញលេញ នៃគុណសម្បត្តិប្រៀបធៀប របស់ពួកគេ ហើយចូលរួមយ៉ាងពេញលេញនៅក្នុងការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការជាសកល ជំនួសឱ្យការទប់ស្កាត់គុណសម្បត្តិ និងសមត្ថភាពរបស់អ្នកដទៃ ដោយបង្កើតរបាំង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top