បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ីបានឃើញការកើនឡើង នៃទេសចរណ៍បរទេស នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ជាមួយនឹងការមកដល់ជិត ២១៩០០០នាក់ ត្រូវបានកត់ត្រាទុកដោយក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួន ជិតពាក់កណ្តាលនៃតួលេខនេះ។
របាយការណ៍នេះបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរបរទេស សរុបមកប្រទេសនេះមានចំនួនច្រើនជាងបីដង ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
យោងតាមសមាគមប្រតិបត្តិករទេសចរណ៍ នៃប្រទេសរុស្ស៊ីហៅកាត់ថា ATOR បានឱ្យដឹងថា ពលរដ្ឋចិនមានចំនួនជិត១០ម៉ឺននៃ ការធ្វើដំណើរទាក់ទងនឹង ទេសចរណ៍ក្នុងខែមករាដល់ខែមីនា ឆ្នាំ២០២៤ ខណៈដែលក្នុងឆ្នាំ២០២៣ទាំងមូល ការចូលមើលបែបនេះសរុបជិត ២០ម៉ឺននាក់ ត្រូវបានកត់ត្រាទុក។
នៅក្នុងឆមាសទីមួយនៃឆ្នាំមុន ភ្ញៀវទេសចរអាជីវកម្មភាគច្រើន បានធ្វើដំណើរពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែចាប់តាំងពីចុងឆ្នាំមុន និងក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ មានភ្ញៀវទេសចរមកទស្សនា កាន់តែច្រើនពីប្រទេសចិននៅក្នុងប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
