បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានពន្យារពេលដំណើរទស្សនកិច្ចបរទេស ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ នេះបើតាមការប្រកាសរបស់ លេខាធិការសារព័ត៌មានរបស់លោកដោយ ការអត្ថាធិប្បាយរបស់លោកកើត មានចំពេលមានការវាយលុក របស់រុស្សីនៅព្រំដែនតំបន់ Kharkov។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង កាលពីថ្ងៃពុធដោយលោក Sergey Nikiforov ដែលបានសរសេរនៅលើទំព័រហ្វេសប៊ុក របស់គាត់ថាមេដឹកនាំអ៊ុយក្រែនថា៖ បានណែនាំថាព្រឹត្តិការណ៍អន្តរជាតិទាំងអស់ ដែលពាក់ព័ន្ធនឹងគាត់ដែលបានគ្រោងទុក សម្រាប់ថ្ងៃខាងមុខនេះត្រូវបានពន្យារពេល ហើយកាលបរិច្ឆេទថ្មីត្រូវបានសម្របសម្រួល។
តាមផែនការលោកZelensky ត្រូវធ្វើដំណើរទៅប្រទេសអេស្បាញនៅថ្ងៃសុក្រនេះ ហើយជួបជាមួយស្តេច Felipe ក្រោយមក គាត់ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅប៉ទុយហ្គាល់ ជាកន្លែងដែលគាត់ត្រូវបាន កំណត់ដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ សន្តិសុខទ្វេភាគីជាមួយទីក្រុង Lisbon ។
ទោះបីជាយ់ាងណាក្តីខណៈពេលដែលលោក Nikiforov មិនបានបញ្ជាក់ពីហេតុផល សម្រាប់ការពន្យារពេលនៃការធ្វើដំណើររបស់ Zelensky ការផ្លាស់ប្តូរនេះកើតឡើងនៅពេល ដែលក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ពីការរំកិលទៅមុខ យ៉ាងលឿននៅក្នុងតំបន់ Kharkov ពីសំណាក់កងទ័ពរុស្សី ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
