ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្ស៊ី អញ្ជើញមកដល់ប្រទេសចិន ដើម្បីពំបេញទស្សនកិច្ច

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ច លើកដំបូងរបស់គាត់ នៅក្រៅប្រទេស ចាប់តាំង
ពីការបោះឆ្នោតឡើងវិញ។

ប្រភពដដែលបានសរសេរទៀតថា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃលើកនេះ ធ្វើឡើងនៅចំខួបលើកទី៧៥ នៃទំនាក់
ទំនងការទូតរវាងប្រទេសទាំងពីរ នឹងមានជំនួបជាមួយប្រធានាធិបតីចិន Xi Jinping ផងដែរ។

" "

យោងតាមការតាមដានជាមុននៃ ដំណើរទស្សនកិច្ចដែលផ្តល់ ដោយជំនួយការប្រធានាធិបតី Yury Ushakov នៅ
ដើមសប្តាហ៍នេះ មេដឹកនាំទាំងពីរនឹងពិភាក្សា ទាំងទំនាក់ទំនងទ្វេភាគី និងអង្គការអន្តរជាតិ និងរចនាសម្ព័ន្ធផ្សេងៗពី
BRICS និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី រហូតដល់អង្គការសហប្រជាជាតិ។

" "

មេដឹកនាំរុស្ស៊ីបានមកដល់ ទីក្រុងប៉េកាំងក្នុងរយៈពេលត្រឹមតែដប់ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចូលកាន់តំណែងរបស់គាត់ ពោលគឺដូចទៅលោក Xi បានធ្វើដូចគ្នានេះដែរនៅពេលគាត់ ទៅទីក្រុងមូស្គូក្នុងខែមីនា ឆ្នាំ២០២៣។ យោងតាមលោក Ushakov នេះជាកាយវិការដោយចេតនា របស់រុស្សីនិង បន្ទាប់​ពី​ក្រុង​ប៉េកាំង លោក Putin​ គ្រោង​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Harbin ភាគ​ឦសាន​ប្រទេស​ចិនផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top