ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិ អង់គ្លេស ប្រឆាំងនឹងការបញ្ជូន កងទ័ពណាតូ ចូលទៅប្រទេសអ៊ុយក្រែន

AFP

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយថា ការដាក់កងទ័ព របស់អង់គ្លេស ឬណាតូផ្សេងទៀត នៅលើមូលដ្ឋានក្នុងប្រទេស អ៊ុយក្រែន នឹងមិនសមហេតុផលទេ ប៉ុន្តែមានមធ្យោបាយផ្សេងទៀត ក្នុងការជួយទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីមួយចំនួននៅក្នុងទីក្រុងគៀវ បានស្នើឱ្យបញ្ជូនអតីតយុទ្ធជន យោធាលោកខាងលិច ជាក្រុមហ៊ុនស៊ីវិល ដើម្បីបណ្តុះបណ្តាលទាហាន អ៊ុយក្រែននៅខាងក្នុងប្រទេស ដើម្បីបង្កើនកងពលតូច ឱ្យបានឆាប់រហ័ស ដើម្បីទូទាត់លើការបាត់បង់សមរភូមិ ។

លោក Shapps បាននិយាយ កាលពីថ្ងៃពុធដោយនិយាយទៅកាន់ Telegraph podcast អំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនថា “ខ្ញុំមិនចង់ដើរហួសខ្សែបន្ទាត់នោះ ដែលដាក់ទាហានអង់គ្លេស នៅលើទឹកដីអ៊ុយក្រែនទេ។ ខ្ញុំគិតថាមិនសមហេតុផលដែលត្រូវធ្វើ ប៉ុន្តែអ្វីដែលខ្ញុំគិតគឺសមហេតុផល គឺអាចជំរុញការហ្វឹកហាត់កាន់តែខិតជិត” ។

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស រូបនេះ បន្ថែមថា “ប្រហែលជាមានម៉ូដែលផ្សេងទៀតដែលយើងអាចមើលបាន មិនមែនជាអ្វីដែលខ្ញុំចង់ និយាយលម្អិតនាពេលបច្ចុប្បន្ននេះទេ»។

លោកបានចង្អុលបង្ហាញថា ចក្រភពអង់គ្លេសបានបណ្តុះបណ្តាល ទាហានអ៊ុយក្រែនចំនួន ៦៥.០០០ នាក់រួចហើយចាប់តាំងពីឆ្នាំ២០១៤ ដែលភាគច្រើននៃពួកគេចាប់ តាំងពីខែកុម្ភៈឆ្នាំ២០២២ ហើយថាការប្តេជ្ញាចិត្ត របស់ទីក្រុងឡុងដ៍ចំពោះទីក្រុងគៀវ “ពិតជារឹងមាំ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top