ព័ត៌មានអន្តរជាតិ

អតីតអគ្គស្នងការរង នគរបាលជាតិថៃ ដាក់ញត្តិទៅប្រធានសភា ប្តឹងប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ

The Nation

បរទេស ៖ ឧត្តមសេនីយ Surachate Hakparn នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ញត្តិទៅប្រធានសភា ដើម្បីចោទប្រកាន់ ទៅលើស្នងការ នៃគណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយ (NACC)។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ៍ Surachate នៅថ្ងៃព្រហស្បតិ៍បានដាក់ញត្តិទៅកាន់ប្រធានសភា គឺលោក Wan Muhamad Noor Matha ដោយសុំឱ្យប្រធានរដ្ឋសភា ចាប់ផ្តើមដំណើរការចោទ ប្រកាន់លោក Suchart Trakulkasemsuk នៅពេលដែលគាត់ទទួល បានហត្ថលេខាចំនួន ២០.០០០ ដែលត្រូវការពីអ្នក បោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត ។

ញត្តិនេះត្រូវបានទទួលយក ដោយលេខារបស់ Wan Noor គឺលោក Muk Sulaiman ។

លោក Surachat បានជូនដំណឹងជាផ្លូវការ ទៅកាន់ប្រធានសភានៅក្នុងញត្តិថា លោកនឹងប្រមូលហត្ថលេខាចំនួន ២០.០០០ ពីអ្នកបោះឆ្នោត ដែលមានសិទ្ធិបោះឆ្នោត ដើម្បីចោទប្រកាន់ជាផ្លូវការថា លោក Suchart ជាអ្នកមានទ្រព្យសម្បត្តិដែលមិនធម្មតា ប្រព្រឹត្តអំពើទុច្ចរិត និងបំពានក្រមសីលធម៌ជាសមាជិក នៃអង្គការឯករាជ្យមួយ។

បន្ទាប់ពីដាក់ញត្តិរួច លោក Surachat បាននិយាយថា ដំណើរការចោទប្រកាន់នឹងធ្វើឡើងតាមបញ្ញត្តិមាត្រា ២៣៦ នៃរដ្ឋធម្មនុញ្ញ។ លោកឧត្តមសេនីយ៍ Surachat ថា លោកបានបើកបណ្តាញ អនឡាញមួយសម្រាប់អ្នកបោះឆ្នោតចុះហត្ថលេខាលើឈ្មោះ ហើយលោកនឹងទៅជួបប្រជាពលរដ្ឋ នៅតាមខេត្តមួយចំនួន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top