បរទេស៖ យោងតាមការចេញផ្សាយរបស់ RT តុលាការប្រទេសតួកគី បានកាត់ទោសមេដឹកនាំប្រឆាំងឃឺដលោក Selahattin Demirtas ឱ្យជាប់ពន្ធនាគារ រយៈពេល៤២ឆ្នាំ ជុំវិញតួនាទីរបស់គាត់ក្នុងការបង្ក ឱ្យមានការតវ៉ាដ៏សាហាវ លើជម្លោះនៅក្នុងប្រទេសស៊ីរី នាពេលកន្លងមកហើយក្នុងនោះសម្ព័ន្ធមិត្ត នយោបាយរបស់លោក Demirtas ជាច្រើននាក់ទៀតក៏ត្រូវបានចាប់ដាក់គុកផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍ថាលោក Demirtas ត្រូវបានកាត់ទោសពីបទចោទប្រកាន់ សរុបចំនួន៤៧រួម ទាំងការសមគំនិត ការញុះញង់ឱ្យមានអំពើហិង្សា ការរំខាន ដល់ការរួបរួមរដ្ឋ និងការចូលរួមក្នុងការឃោសនា ក្នុងនាមអង្គការភេរវកម្ម ។ នៅអាយុ ៥១ឆ្នាំលោក Demirtas ទំនងជានឹង ស្លាប់នៅក្នុងពន្ធនាគារ ប្រសិនបើការ ខិតខំប្រឹងប្រែង របស់គាត់ដើម្បីប្តឹងឧទ្ធរណ៍ ការកាត់ទោសមិនជោគជ័យ។
លោកDemirtas គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ១០៨នាក់ ដែលត្រូវបានចោទប្រកាន់ នៅក្នុងអ្វីដែលគេហៅថា ការកាត់ក្តីករណី Kobane ហើយករណីនេះ ផ្តោតលើទីក្រុង Kobane របស់ប្រទេស ស៊ីរី ជាកន្លែង ដែលពួកសកម្ម ប្រយុទ្ធឃឺដ និងក្រុមជីហាតរដ្ឋអ៊ីស្លាម (IS) កំពុងប្រយុទ្ធ ដើម្បីគ្រប់គ្រងទីក្រុងនេះក្នុងឆ្នាំ២១៤ ។
លោក Demirtas ត្រូវបានចោទប្រកាន់ ដោយកងទ័ពតួកគី ដែលនៅពេលនោះ កំពុងធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ជាមួយជនជាតិឃឺដ ថាបានឈរនៅក្បែរ ខណៈក្រុម IS ឡោមព័ទ្ធទីក្រុង និងរារាំងជនជាតិឃឺដពីការភៀសខ្លួន៕
ប្រែសម្រួល៖ស៊ុនលី