ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ បញ្ជាក់​ថា គ្មាន​ជម្រើស ​សម្រាប់​ការ​បើក​ផ្លូវ​ឆ្លង​កាត់​ សម្រាប់​ការ​ផ្តល់​ជំនួយ​នោះទេ

ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា មិនមានជម្រើស ក្នុងការបើកច្រកឆ្លងកាត់ ក្រោមការត្រួតពិនិត្យ របស់ប៉ាឡេស្ទីន សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបរួម ទាំងកំពង់ផែជំនួយអណ្តែតទឹក ដែលបានបោះយុថ្កាថ្មីនោះទេ ។

ការ​បញ្ជាក់​នេះ​កើត​ឡើង ​បន្ទាប់​ពី​ការ​ចាប់​ផ្តើម​ប្រតិបត្តិការ ​ដោយ​កំពង់ផែ​ជំនួយ​បង្កើត​ឡើង ​ដោយ​សហរដ្ឋ​អាមេរិក ​នៅ​ក្រៅ​ឆ្នេរ​នៃ​ទីក្រុងហ្គាហ្សា នេះ​បើ​យោង​តាម​ប្រភព​ប៉ាឡេស្ទីន​ក្នុង​ស្រុក ។

ក្រុមហាម៉ាស់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មធ្យោបាយ នៃការផ្តល់ជំនួយណាមួយ រួមទាំងច្រកជំនួយ មិនមែនជាការជំនួស សម្រាប់ការបើកច្រកឆ្លងកាត់ដី ទាំងអស់ក្រោមការត្រួតពិនិត្យ របស់ប៉ាឡេស្ទីននោះទេ។

ក្រុមនេះបានសង្កត់ធ្ងន់ លើសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការទទួលបានជំនួយចាំបាច់ទាំងអស់ ចំពេលមានមហន្តរាយមនុស្សធម៌ ដែលបណ្តាលមកពីការ កាន់កាប់ នៅតំបន់ហ្គាហ្សាស្ទ្រីប។

គួរបញ្ជាក់ថា ក្រុមហាម៉ាស់ក៏បានបញ្ជាក់ជាថ្មី ពីការបដិសេធដោយក្រុមនេះ និងក្រុមប៉ាឡេស្ទីនទាំងអស់ ចំពោះវត្តមានយោធានៃកម្លាំងណាមួយ នៅលើទឹកដីប៉ាឡេស្ទីន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top