ព័ត៌មានអន្តរជាតិ

គណបក្ស៣ ប៉ះទង្គិចគ្នា ក្នុងកិច្ចប្រជុំសភា នៅកោះតៃវ៉ាន់ បង្កឲ្យមានអ្នករងរបួស

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សម័យប្រជុំមួយរបស់សភា របស់កោះតៃវ៉ាន់ បានក្លាយទៅជាជម្លោះ ដោយហិង្សារវាងសមាជិកសភា មកពីគណបក្សចំនួន៣ ហើយជាលទ្ធផលវាបានធ្វើឲ្យអ្នកខ្លះ ការបាក់ឆ្អឹង និង ខ្លះទៀតរបួសផងដែរ។

សមាជិកសភា បានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាលើសេចក្តីព្រាង ដ៏ចម្រូងចម្រាសមួយ របស់គណបក្សប្រឆាំង ក្នុងការដាក់ទោសមន្ត្រី ដែលធ្វើសេចក្តីថ្លែងការណ៍មិនពិត នៅក្នុងសភានិងផ្តល់អំណាចបន្ថែមទៀត ដល់ស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីពិនិត្យរដ្ឋាភិបាល។

ភាព​តានតឹង​បាន​កើន​ឡើង​ខ្ពស់ ​សូម្បី​តែ​មុន​សម័យ​ប្រជុំ ដោយ​សមាជិក​សភា​បាន​ស្រែក ​និង​រុញ​គ្នា​ទៅ​វិញ​ទៅ​មក ​នៅ​ខាង​ក្រៅ​អគារ​ក្នុង​ក្រុង​តៃប៉ិ។

កំដៅកាន់តែកើនឡើង នៅពេលដែលពួកគេចូលទៅខាងក្នុងបន្ទប់ ខណៈដែលសមាជិកចាប់ផ្តើមបញ្ចេញកណ្តាប់ ដៃរបស់ពួកគេ ហើយធ្វើវាយប្រហារដោយដៃ ដាក់គ្នាទៅវិញទៅមក ។

គួរឲ្យដឹងដែរថាការប៉ះទង្គិចគ្នា ពាក់ព័ន្ធនឹងសមាជិក នៃគណបក្សទាំងបី – គណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យ (DPP) របស់ប្រធានាធិបតីជាប់ឆ្នោត Lai Ching-te គណបក្សប្រឆាំង Kuomintang (KMT) ដែលមានអាសនៈចំនួនបីនៅក្នុងសភាច្រើន ជាង DPP ប៉ុន្តែមិនអាចបង្កើតសំឡេងភាគច្រើនបានទេ។ និង​គណបក្ស​ប្រជាជន​តៃវ៉ាន់ (TPP) ដែល​ទទួល​បាន​តែ ៨ អាសនៈ ។

ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា សមាជិកសភាម្នាក់ នៃគណបក្ស DPP បានបញ្ចប់ទៅដោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីត្រូវបានគូប្រជែង របស់គាត់ទម្លាក់ពីលើតុ ហើយដួលលើក្បាលរបស់គាត់៕

ប្រែសម្រួល៖ស៊ុនលី

To Top