ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ មុខរបរជាច្រើន ទទួលការ អភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិន មានភាពល្អប្រសើរជាទូទៅ

ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិន បានចេញ ផ្សាយទិន្នន័យបង្ហាញថា នៅខែមេសា សន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់របស់ប្រជាជនទូទាំង ប្រទេស (CPI) បានកើនឡើង០,៣ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ដែលអត្រាកំណើន បានកើនឡើង០,២ភាគរយ បើប្រៀបធៀបនឹងខែមីនា ។ សមាគម ឧស្សាហកម្មរថយន្តចិន បានចេញផ្សាយទិន្នន័យថ្មីបំផុត ប្រចាំខែ នៃមុខរបរនេះថា នៅខែមេសា ការផលិតនិងលក់រថយន្តរបស់ចិន បានកើនឡើងឆាប់បង្គួរ ក្នុងនោះ អនុបាតទីផ្សារនៃរថយន្តថាមពលថ្មី គឺឡើងដល់៣៦ភាគរយ ។ ធនាគារប្រជាជនចិន បានប្រកាស ទិន្នន័យថ្មីបំផុតឱ្យដឹងថា ពីខែមករាដល់ខែមេសា ប្រាក់ឥណទាន នៃប្រាក់យាន់ចិន បានកើនឡើង ១០,១៩ទ្រីលានយាន់ប្រាក់ចិន ។ល។ ក្រៅពីនេះ សមិទ្ធផលថ្មី ដែលចិនទទួលបានក្នុង វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ការពារអេកូបរិស្ថាន និងថាមពលស្អាតជាដើមបានបង្ហាញថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន មានជំនឿចិត្តយ៉ាងខ្លាំងហើយ អនាគតមានភាពល្អប្រសើរជាទូទៅ ។

ចាប់ពីចូលឆ្នាំ២០២៤នេះមក ប្រឈមមុខនឹងការសាកល្បង នៃបរិយាកាសសេដ្ឋកិច្ច ពាណិជ្ជកម្ម អន្តរជាតិ និងភាពមិនប្រាកដប្រជា នៃពេលវេលាដឹកជញ្ជូនទំនិញ ខ្សែរថភ្លើងចិន-អឺរ៉ុបបានបន្តដំណើរការដោយនឹងនរ ដែលបានពង្រឹងមូលដ្ឋាន នៃការតភ្ជាប់តំបន់អឺរ៉ាស៊ី ក៏ដូចជាផ្តល់ការគាំទ្រ យ៉ាងខ្លាំង ដល់ការប្រាស្រ័យទាក់ទង ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប និងទូទាំងពិភពលោក ។ តាមទិន្នន័យថ្មីបំផុត នៃក្រុមហ៊ុនផ្លូវដែកជាតិចិនឱ្យដឹងថា ពីខែមករាដល់ខែមេសាឆ្នាំនេះ ខ្សែរថភ្លើងចិន-អឺរ៉ុប បានបើកបរសរុបចំនួន៦១៨៤លើក និងដឹកជញ្ជូនទំនិញចំនួន៦ សែន៧ ម៉ឺន៥ពាន់ TEU ដែលបានកើនឡើង ១០ភាគរយនិង ១១ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំមុន អត្រាកំណើនបានបន្តកើនឡើង បើប្រៀបធៀបនឹងត្រីមាសទីមួយ ។

ពេលថ្មីៗកន្លងទៅនេះ គ្រឹស្ថានហិរញ្ញវត្ថុទុន បរទេសមួយចំនួនបាននាំគ្នាបន្ថែមគ្រឹស្ថានហិរញ្ញវត្ថុនិងពង្រីកការវិនិយោគ ដើម្បីបន្តពន្លឿនការបង្កើត រចនាសម្ព័ន្ធក្នុងទីផ្សាររបស់ប្រទេសចិន ។ នៅខែមេសា ក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលវិនិយោគ ដោយពាណិជ្ជករបរទេសចំនួនទី៩ របស់ចិនបានទទួលការ អនុញ្ញាត និងដាក់ឱ្យដំណើរការជាផ្លូវការ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុននេះកំពុងពន្លឿនការអភិវឌ្ឍក្រុមការងារក្នុងស្រុកចិន ដើម្បីត្រៀមលក់ផលិត ផលមូលនិធិ សាធារណៈទីមួយ ។
ក៏នៅខែមេសាដែរ ក្រុមហ៊ុនមូលបត្រក្រុងប៉ារីស របស់បារាំងបានក្លាយ ជាក្រុមហ៊ុនមូលបត្រ ដែលវិនិយោគដោយពាណិជ្ជករបរទេស ចំនួនទី៤នៅប្រទេសចិន ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនមូលបត្រ ដែលគ្រប់គ្រងភាគហ៊ុន ដោយទុនបរទេសចំនួន១០ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដែលវិនិយោគដោយពាណិជ្ជករបរទេសចំនួន៩និងក្រុមហ៊ុនជួញ ដូរឧបករណ៍និស្សន្ទ ដែលគ្រប់គ្រងភាគហ៊ុនដោយទុនបរទេសចំនួន៣ទទួលបានការ អនុញ្ញាតឱ្យធ្វើអាជីវកម្មនៅប្រទេសចិន ។

មន្ត្រីនៃមជ្ឈមណ្ឌលពិនិត្យ តាមដានតម្លៃនៃគណៈកម្មាធិការជាតិ អភិវឌ្ឍន៍និងកំណែទម្រង់ នៃប្រទេសចិនបានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា បើមើលពីការប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន សេដ្ឋកិច្ចចិនបានមានភាពល្អប្រសើរឡើងវិញ កម្លាំងចលករផ្ទៃក្នុងក៏ត្រូវពង្រឹងជាបន្តបន្ទាប់ដែរ ។ ក្នុងទំនិញនិងសេវាកម្មប្រភេទធំ ចំនួន៨ដែលឆ្លុះបញ្ចាំង ពីសន្ទស្សន៍ CPI ក្រៅពីតម្លៃគ្រឿង ឧបភោគបរិភោគ ស្រានិងបារីបានធ្លាក់ចុះ តម្លៃទំនិញនិងសេវាកម្មប្រភេទ ចំនួន៧ផ្សេងទៀត សុទ្ធតែបានកើនឡើងបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយនិន្នាការស្តារឡើងវិញ នៃតម្រូវការប្រើប្រាស់ របស់ប្រជាជនត្រូវបាន ពង្រឹងថែមមួយកម្រិតទៀត ។

លោកស្រី Dilma Rousseff ប្រធានធនាគារ អភិវឌ្ឍន៍ថ្មី បានដកស្រង់ការសិក្សាស្រាវជ្រាវមួយ នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងកិច្ចប្រជុំកំពូល ស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគសកលឆ្នាំ២០២៤ថា កំណើនសេដ្ឋកិច្ច របស់ចិន បានផ្តល់ឥទ្ធិពល វិជ្ជមានដល់តំបន់ផ្សេងទៀតនៃពិភពលោក ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ លើទូទាំងពិភពលោក សេដ្ឋកិច្ចរបស់ចិនបានបំពេញបន្ថែមភាព នឹងនរដល់សេដ្ឋកិច្ច ពិភពលោក ហើយពាក្យសន្យារបស់ចិនចំពោះសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយ គឺច្បាស់លាស់ ។

ទិន្នន័យគ្រប់វិស័យ ពីខែមករាដល់ខែមេសា នៃសេដ្ឋកិច្ចប្រទេសចិនបានផ្តល់ជំនឿចិត្ត កាន់តែខ្លាំងក្លាដល់ពួកយើង ។ ប៉ុន្តែយើងចាំបាច់ត្រូវឃើញថា បញ្ហាប្រឈម នៃសេដ្ឋកិច្ចចិនគឺមកពីច្រើនវិស័យ ហើយបរិយាកាសខាងក្រៅ ក៏កាន់តែស្មុគ្រស្មាញដែរ ។ មិនថារដ្ឋាភិបាលឬក៏សហគ្រាសក្តី សុទ្ធតែត្រូវត្រៀមលក្ខណៈឱ្យបានល្អពេញលេញ គួរតែរក្សាឧត្តមភាព នៅ៤ខែដើមឆ្នាំនេះ បង្កើតនិម្មាបនកម្មថ្មីខាងពាណិជ្ជកម្មជាមួយបរទេស ដើម្បីជំរុញឱ្យសេដ្ឋកិច្ចចិនទទួលការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់ ៕

To Top