បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមអូស បន្លាយជម្លោះអ៊ុយក្រែនដោយចេតនា និងស្វែងរកផលចំណេញពីវា ខណៈកំពុងលាបពណ៌ក្រុងប៉េកាំងជាមួយ នឹងការចោទប្រកាន់មិនពិត នេះបើយោងតាមបេសកជនចិន ប្រចាំអង្គការ សហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សា សន្តិសុខកាលពីថ្ងៃចន្ទ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំស្តីពី ជម្លោះអ៊ុយក្រែន ឯកអគ្គរដ្ឋទូត Geng Shuang បានលើកឡើងពីការអះអាង របស់សហរដ្ឋអាមេរិកថា ប្រទេសចិនកំពុងផ្គត់ផ្គង់គ្រឿងសព្វាវុធដល់ប្រទេសរុស្ស៊ី ដោយហៅពួកគេថា គ្មានមូលដ្ឋាន និង មិនអាចទទួលយកបានទាំងស្រុង ។
លោក Geng បាននិយាយថា៖ប្រទេសចិនមិនមែនជាអ្នកបង្កើតគំនិត ឬជាភាគីនៃវិបត្តិអ៊ុយក្រែននោះទេ។ យើងក៏មិនបានផ្តល់អាវុធដ៍សាហាវដល់ភាគីណាមួយក្នុងជម្លោះដែរ។ យើងមិនបានធ្វើទេអ្វីដែលអាមេរិកបានធ្វើនោះ គឺដើម្បីពន្យារការប្រយុទ្ធដោយចេតនា និងចំណេញពីវិបត្តិ។ យើងនឹងមិនធ្វើដូច្នេះទេ។
គួរឲ្យដឹងដែរថាអ្នកការទូតចិនបានព្រមានថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែនកំពុងត្រូវបានអូសបន្លាយដោយអាវុធ និងគ្រាប់រំសេវដ៏ច្រើននៃ ការពង្រីកវិសាលភាព ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ៕
ប្រែសម្រួល៖ស៊ុនលី