ព័ត៌មានអន្តរជាតិ

Update: រកមិនឃើញថា អ៊ីស្រាអែល មានជាប់ពាក់ព័ន្ធ នឹងហេតុការណ៍ធ្លាក់ ឧទ្ធម្ភាគចក្រស្លាប់ មេដឹកនាំអ៊ីរ៉ង់ទេ

RT News

បរទេស៖ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ ដោយដកស្រង់សម្តី មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ថា រដ្ឋាភិបាលអ៊ីស្រាអែល មិនមានជាប់ពាក់ព័ន្ធ នឹង ការស្លាប់ របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisiដែលបានធ្លាក់ ឧទ្ធម្ភាគចក្រ ស្លាប់កាលពីចុង សប្តាហ៍នោះទេ ។

ឧទ្ធម្ភាគចក្រដែលមានដឹកលោក Raisi និងមន្ត្រីជាច្រើននាក់ទៀត រួមទាំងរដ្ឋមន្ត្រី ការបរទេស Hossein Amir-Abdollahian បានធ្លាក់កាលពីរសៀលថ្ងៃអាទិត្យ នៅតំបន់ភ្នំមួយ នៃភាគពាយព្យប្រទេស អ៊ីរ៉ង់ហើយ
បន្ទាប់​ពី​ការ​ស្វែង​ រក​អស់​រយៈ​ពេល​ជាង​ដប់ ​ម៉ោង​ ដែល​ត្រូវ​បាន​រារាំង ដោយ​អ័ព្ទ​និង​ភ្លៀងផង​លោក​ប្រធានាធិបតី​និង​អ្នក​រួម​ដំណើរ​របស់​លោក​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​បាន​ស្លាប់ទាំងអស់។

ប្រមុខរដ្ឋអ៊ីរ៉ង់រូបនេះបានធ្វើដំណើរ ទៅកាន់តំបន់ព្រំដែន បន្ទាប់ពីបានចូលរួមជា មួយប្រធានាធិបតី អាស៊ែបៃហ្សង់ លោក Ilham Aliyev កាលពីថ្ងៃសៅរ៍ ដើម្បីសម្ពោធ ទំនប់វារីអគ្គិសនីមួយកន្លែង។

គួរឲ្យដឹងដែរថាលោកRaisi បានសន្យាថា នឹងបំពេញទស្សនកិច្ច នៅគ្រប់ខេត្តចំនួន៣០ របស់អ៊ីរ៉ង់ យ៉ាងហោចណាស់ ម្តងក្នុងមួយឆ្នាំ ហើយដូច្នេះគាត់តែងតែធ្វើដំណើរជុំវិញ ប្រទេសជាញឹកញាប់ តាមឧទ្ធម្ភាគចក្របែបនេះ។

ការ​ស្លាប់​របស់​គាត់​បាន​ជំរុញ​ឱ្យ​មាន​ការ​រំពឹង​ទុក​ថា​សត្រូវ​ដ៏​យូរ​អង្វែង​របស់​អ៊ី​ស្រា​អែ​ល​អាច​នៅ​ពី​ក្រោយ​ឧប្បត្តិហេតុ​នេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top