ព័ត៌មានអន្តរជាតិ

វៀតណាម តែងតាំងប្រធានសភាថ្មី បន្ទាប់ប្រធានសភាចាស់ លោក Vuong Dinh Hue លាលែង

VN Epress

បរទេស៖ អនុប្រធានអចិន្ត្រៃយ៍ នៃរដ្ឋសភា របស់វៀតណាម លោក Tran Thanh Man ត្រូវបានបោះឆ្នោត ជាឯកច្ឆ័ន្ទធ្វើជាប្រធាន រដ្ឋសភាថ្មី កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Tran Thanh Man អាយុ ៦២ ឆ្នាំ ជំនួសលោក Vuong Dinh Hue បន្ទាប់ពីចាកចេញពីតំណែង។ កាលពីថ្ងៃទី ២ ខែឧសភា រដ្ឋសភាបានផ្តល់សំណើផ្ទាល់ខ្លួន របស់លោក Hue ឱ្យចុះចេញពីតំណែងជាប្រធាន បន្ទាប់ពីគណៈកម្មាធិការមជ្ឈិមបក្ស បានអនុម័តលើការលាលែងពីតំណែង។ លោកត្រូវ​បាន​ចាត់​តាំង ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​រដ្ឋសភា​ ជំនួស​តាំង​ពី​ពេល​នោះ​មក។

លោក Man ជាប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុង Can Tho លេខាគណៈកម្មាធិការបក្ស Can Tho និងជាប្រធាន គណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម។ ចាប់តាំងពីខែមេសា ឆ្នាំ ២០២១ លោកបានក្លាយជា អនុប្រធានរដ្ឋសភា។

នៅក្នុងពិធីស្បថចូលកាន់តំណែងនេះ លោក Man បាននិយាយថា តំណែងថ្មីរបស់លោកនឹងក្លាយជាមោទនភាព និងការទទួលខុសត្រូវដ៏ធំធេងចំពោះមុខបក្ស រដ្ឋ និងប្រជាជន។

ចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ រដ្ឋសភានឹងបន្តបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ To Lam ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សតែងតាំងឱ្យកាន់តំណែងនេះ៕

To Top