តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ត្រូវបានគេអះអាងថា បានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីឧទ្ធម្ភាគចក្រ របស់លោកបានធ្លាក់នៅតំបន់ភ្នំភាគពាយ័ព្យ នៃប្រទេស កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានបញ្ជាក់ពីការស្លាប់ របស់លោក Raisi រដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian អភិបាលខេត្តលោក East Azarbaijan Malek Rahmati តំណាងមេដឹកនាំកំពូល របស់អ៊ីរ៉ង់លោក Ali Khamenei ប្រចាំប្រទេស Azerbaijan ខាងកើត Mohammad Ali Ale-Hashem និងអង្គរក្ស របស់លោក Raisi ដែលទាំងអស់នៅលើ ឧទ្ធម្ភាគចក្រដូចគ្នា ។
លោក Khamenei បានប្រកាសនៅថ្ងៃចន្ទ ដោយបញ្ជាក់ថា អ៊ីរ៉ង់ទុក្ខមរណភាព របស់លោកប្រធានាធិបតី រយៈពេល ៥ថ្ងៃនៃការកាន់ទុក្ខជាសាធារណៈ ។
រូបភាពមួយដែលត្រូវបាន ចេញផ្សាយដោយ IRNA បង្ហាញពីបំណែក នៃឧទ្ធម្ភាគចក្រ ដែលបានរាយប៉ាយ នៅលើកំពូលភ្នំមួយ ។ ក្រុមអ្នកជួយសង្រ្គោះ បានប្រឈមមុខនឹងលក្ខខណ្ឌ អាកាសធាតុដ៏អាក្រក់ និងសីតុណ្ហភាពទាបក្នុង អំឡុងពេលការស្វែង រករបស់ពួកគេ ដែលបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីការធ្លាក់យន្តហោះ ត្រូវបានរាយការណ៍ កាលពីថ្ងៃអាទិត្យ។
ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលលោក Raisi ធ្វើដំណើរពីព្រំដែន អាហ្សេបៃហ្សង់ បន្ទាប់ពីការចូលរួម របស់លោក នៅក្នុងពិធីសម្ពោធទំនប់ស្តុក ទុកជាមួយសមភាគីអាហ្សេបៃហ្សង់ លោក Ilham Aliyev៕
ប្រែសម្រួល ឈូក បូរ៉ា