ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ស្រែកគំហកដាក់ក្រុម ឧត្តមសេនីយ៍យោធា

RT News

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ជឿជាក់ថា មេទ័ពរបស់លោកកំពុង លាក់បាំងការពិតពីលោក ហើយបានស្រែកដាក់មេទ័ពទាំងនោះ។ នេះបើតាមការអះអាងរបស់កាសែត The Economist ដោយដកស្រង់ប្រភពពីរដ្ឋាភិបាល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កំហឹងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ កាលពីថ្ងៃច័ន្ទស្តីពីស្ថានភាពនៅក្នុងតំបន់ Kharkov ជាកន្លែងដែលកងកម្លាំងរុស្ស៊ីទទួលបាន មូលដ្ឋានដ៏សំខាន់ក្នុងរយៈពេល មួយខែចុងក្រោយនេះ។ យោងតាមសារព័ត៌មានអង់គ្លេសប្រចាំសប្តាហ៍ គឺកងទ័ពអ៊ុយក្រែនដែលដាក់ពង្រាយ នៅទីនោះមានការខឹងសម្បារ ចំពោះការអភិវឌ្ឍន៍ និងមានទ្រឹស្តីប្រកួតប្រជែង។

អ្នកខ្លះបន្ទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចំពោះជំនួយមិនគ្រប់គ្រាន់ និងមិនទាន់ពេលវេលា មិនខុសពីលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ខ្លួនឯងទេ ខណៈពេលដែលអ្នកផ្សេងទៀត «សង្ស័យថាអសមត្ថភាព ឬសូម្បីតែការក្បត់ជាតិ មានតួនាទីសំខាន់ជាង»។ វាក៏មាន “ទ្រឹស្តីឃុបឃិតគ្នា” ផងដែរ អំពីអ្នកនយោបាយនៅទីក្រុងគៀវ និងវ៉ាស៊ីនតោន ដែលឃុបឃិតគ្នាលក់ទឹកដី “ចុះតាមដងទន្លេ មុនពេលកិច្ចព្រមព្រៀងសន្តិភាពដ៏អាក្រក់” ។

ប្រភពរដ្ឋាភិបាលអនាមិករបស់ Economist បាននិយាយថា ប្រធានាធិបតីកំពុងប៉ះទង្គិចជាមួយ ក្រុមឧត្តមសេនីយ៍អ៊ុយក្រែន បន្ទាប់ពីមានការចោទប្រកាន់ថា លោកមិនទទួលបានការពិត ទាំងស្រុងអំពីស្ថានភាពជួរមុខ។

ទំនាក់ទំនងដ៏តានតឹងរបស់លោក ហ្សេលេនស្គី ជាមួយថ្នាក់ដឹកនាំយោធា ដែលតាមសេចក្តីរាយការណ៍មកថា ផ្តើមចេញពីគាត់ដាក់គោលដៅនយោបាយ របស់គាត់មុនគោលដៅយោធា ពីមុនត្រូវបានគ្របដណ្តប់ ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន និងអន្តរជាតិ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top