វ៉ាស៊ីនតោន៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀង នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅតែអាចធ្វើទៅបាន ប៉ុន្តែលោក បានចោទប្រកាន់ថា ការស្នើឲ្យមានការតាមចាប់ ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់មេដឹកនាំអ៊ីស្រាអ៊ែល កំពុងរៀបចំការប្រឹងប្រែងឡើងវិញ ។
លោក Blinken កំពុងបើកសក្ខីកម្មរយៈពេល២ថ្ងៃ នៅមុនពេលសភា ដែលត្រូវបានរំខានភ្លាមៗ ដោយក្រុមបាតុករ ដោយបាតុករ០២នាក់ បានស្រែកថា អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិក គឺជា “ឧក្រិដ្ឋជនសង្គ្រាម” ជុំវិញការគាំទ្រ ដល់អ៊ីស្រាអ៊ែល ខណៈដែលពួកគេត្រូវ បានអមដោយប៉ូលិស ។
លោក Blinken បានសរសើរដល់ប្រទេសកាតា និងអេហ្ស៊ីប ជាមួយនឹងការជួយ “កិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង” ដើម្បីទទួលបានបទឈប់បាញ់ជាបណ្តោះអាសន្នរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា