ព័ត៌មានអន្តរជាតិ

IOM៖ ជនចំណាកស្រុកខុសច្បាប់ ៨០.០០០នាក់ ត្រូវបាននិរទេសខ្លួនពីលីប៊ី ទៅកាន់មាតុប្រទេសកំណើតរបស់ខ្លួនវិញ

Xinhua

ទ្រីប៉ូលី៖ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ថា (IOM) កាលពីថ្ងៃអង្គារបានឲ្យដឹងថា ជនចំណាកស្រុកខុសច្បាប់ចំនួន៨០.០០០នាក់ ត្រូវបាននិរទេសដោយស្ម័គ្រចិត្តចេញ ពីប្រទេសលីប៊ីឆ្ពោះទៅកាន់ប្រទេសកំណើត របស់ពួកគេវិញគិតចាប់តាំងពីឆ្នាំ២០១៥ ក្រោមកម្មវិធីនៃការវិលត្រឡប់ មនុស្សធម៌ស្ម័គ្រចិត្ត ហៅកាត់ថា (VHR) របស់អង្គការ អន្តរជាតិ IOM ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនចំណាកស្រុកដែលត្រូវបាននិរទេស រួមមានជនរងគ្រោះនៃការជួញដូរមនុស្សចំនួន ២.៧៣៣នាក់ កុមារចំនួន៨៤៣នាក់ ដែលមិនបានរួមដំណើរ ឬដាច់ដោយឡែកពីគ្នា និងចំនួន៥.១៤៤នាក់ ដែលមានតម្រូវការផ្នែកវេជ្ជសាស្ត្រ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ជនចំណាកស្រុកដែលវិលត្រឡប់មកវិញ ទទួលបានជំនួយការទទួលភ្ញៀវ ក្រោយការមកដល់នៅក្នុងប្រទេស នៃការត្រឡប់មកវិញ និងការគាំទ្រសមាហរណកម្ម ដ៏ទូលំទូលាយតាមរយៈកញ្ចប់ ជំនួយសមាហរណកម្មបុគ្គល រួមទាំងការគាំទ្រផ្នែកសេដ្ឋកិច្ច សង្គម និងផ្លូវចិត្តទៀតផង ។

លោក Tauhid Pasha ប្រធានបេសកកម្មស្តីទីរបស់អង្គការ IOM ប្រចាំនៅក្នុងប្រទេសលីប៊ី បានលើកឡើងថា
“បុគ្គលិករបស់អង្គការ IOM ប្រចាំនៅលីប៊ី បានធ្វើការពេញម៉ោង ដើម្បីជួយដល់ជនចំណាកស្រុកដែល ងាយរងគ្រោះនៅក្នុងប្រទេសលីប៊ី ដែលត្រូវការជំនួយការពារជាបន្ទាន់ ។ អនុញ្ញាតឱ្យជនចំណាកស្រុក ធ្វើជម្រើសដែលមានព័ត៌មាន និងធានាសិទ្ធិក្នុងការវិលត្រឡប់ ទៅមាតុប្រទេសខ្លួនវិញត្រូវបានតស៊ូមតិ នៅក្នុងកម្មវិធី VHR ផ្តល់នូវក្តីសង្ឃឹមដ៏ភ្លឺស្វាងផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top