ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោកបានឲ្យដឹងថា លោក ឡៃ ឈីងតេ បានប្រកាន់ជំហរជ្រុលនិយមក្នុងការស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” នៅក្នុងសុន្ទរកថារបស់លោកនៅពេលទទួលតួនាទី ជាមេដឹកនាំថ្មីរបស់តំបន់តៃវ៉ាន់។
ពោរពេញដោយអរិភាព និងការញុះញង់ និងបង្កើតឡើងដោយការភូតកុហក និងការបោកប្រាស់ សុន្ទរកថាកាលពីថ្ងៃច័ន្ទរបស់ ឡៃ គឺជាការសារភាពនៃ “ឯករាជ្យភាពរបស់តៃវ៉ាន់” លោក Chen Binhua អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានឲ្យដឹង នៅក្នុងការឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការធ្វើអត្ថាធិប្បាយបន្ថែមលើ សុន្ទរកថារបស់លោកឡៃ។
លោកបានលើកឡើងថា សុន្ទរកថានេះបានបង្ហាញយ៉ាងពេញលេញថា លោក ឡៃ គឺជា “ជនក្បត់ ដើម្បីបញ្ជ្រាបមតិសាធារណៈនៅលើកោះនេះ និងជាអ្នកបង្អាក់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”។
លោកបានបន្ដថា វាច្បាស់ណាស់ថា តាំងពីដើមដំបូងនៃអាណត្តិរបស់លោក ឡៃ មិនអាចជួយបានក្រៅពីបញ្ចេញពណ៌ពិត របស់គាត់ក្នុងនាមជាអ្នកតស៊ូមតិដើម្បី “ឯករាជ្យភាពតៃវ៉ាន់” ជាមួយនឹងអាកប្បកិរិយាដ៏ក្រអឺតក្រទម និងទស្សនៈជ្រុលនិយម។
លោកបានបន្ថែមថា មិនត្រឹមតែបរាជ័យក្នុងការដោះស្រាយ សំណួរជាមូលដ្ឋាននៃធម្មជាតិនៃ ទំនាក់ទំនងឆ្លងច្រកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានព្យាយាមផ្លាស់ប្តូរធម្មជាតិ នៃទំនាក់ទំនង ដែលបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ចំពោះគោលការណ៍ចិនតែមួយ ៕
ប្រែសម្រួល ឈូក បូរ៉ា